ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យសមាជបក្សកុម្មុយនីស្តចិនលើកទី២០ថ្លែងថា ប្រទេសចិននិងសហរដ្ឋអាមេរិកគួរតែស្វែងរកវិធីរួមរស់នៅដ៏ត្រឹមត្រូវ
2022-10-15 21:58:14cri
Share with:

ថ្ងៃទី១៥ខែតុលា នៅក្រុងប៉េកាំង លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានឆ្លើយតបនឹងសំណួរអំពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកថា បើនិយាយថាការស្តារឡើងវិញនិងការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៃទំនាក់ទំនងអន្តរជាតិក្នុងរយៈពេល៥០ឆ្នាំកន្លងមក ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោក នោះរឿងដ៏សំខាន់បំផុតនៃទំនាក់ទំនងអន្តរជាតិក្នុងរយៈពេល៥០ឆ្នាំខាងមុខនេះគឺចិននិងសហរដ្ឋអាមេរិកគួរតែស្វែងរកវិធីរួមរស់នៅដ៏ត្រឹមត្រូវ។

លោក Sun Yeli បានថ្លែងទៀតថា គន្លឹះនៃការដោះស្រាយបញ្ហាទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកឱ្យបានល្អគឺការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិភាព ការធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។ លោកជឿជាក់ថា ប្រជាជននៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកមានប្រាជ្ញា មានឱកាសនិងមានសមត្ថភាពក្នុងការស្វែងរកវិធីរួមរស់នៅជាមួយគ្នាបែបនេះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស