ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២
2022-10-15 19:43:12cri
Share with:

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើកធ្វើនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៦ ខែតុលាក្នុងវិមានសភាប្រជាជនក្រុងប៉េកាំង។ កិច្ចប្រជុំលើកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។


លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានជូនដំណឹងដូចពោលខាងលើនៅក្នុងសន្និសីទសារព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នាថ្ងៃទី ១៥ ខែតុលា  ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា បន្ទាប់ពីការត្រួតពិនិត្យនៃគណៈកម្មាធិការត្រួតពិនិត្យសិទ្ធិចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបញ្ជាក់ថា  តំណាងបក្សចំនួន  ២២៩៦ នាក់មានសិទ្ធិចូលរួមកិច្ចប្រជុំ ពួកគេនឹងតំណាងឱ្យអង្គភាពបក្សប្រចាំមូលដ្ឋានជាង ៤,៩ លានកន្លែង និងសមាជិកបក្សជាង ៩៦ លាននាក់ចូលរួមសមាជបក្សលើកនេះ  ។  ពេលបច្ចុប្បន្ន ការងារត្រៀមពាក់ព័ន្ធបានធ្វើរួចជាស្រេចដើម្បីបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។

សូមបញ្ជាក់ថា បក្សកុម្មុយនីស្តចិនដែលមានប្រវត្តិសាស្រ្ត ១០១ ឆ្នាំជាបក្សនយោបាយធំជាងគេលើពិភពលោក។ សមាជបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបង្កើតឡើងដោយសមាជបក្ស គឺជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តចិន។ សមាជបក្សកុម្មុយនីស្តចិនបើកធ្វើជារៀងរាល់ប្រាំឆ្នាំម្តង។ ក្នុងអំឡុងពេលធ្វើសមាជបក្ស តំណាងបក្សនឹងពិនិត្យរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស និងរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សអាណត្តិមុន ធ្វើវិសោធនកម្មលក្ខន្តិកៈរបស់បក្ស ពិភាក្សានិងធ្វើសេចក្តីសម្រេចលើបញ្ហាសំខាន់ៗរបស់បក្ស ព្រមទាំងបោះឆ្នោតជ្រើសរើសនិងបង្កើតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សអាណត្តិថ្មី ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស