សន្និសីទសារព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានប្រារព្ធឡើងនៅរសៀលថ្ងៃទី ១៥ ខែតុលា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ។
អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានថ្លែងថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើកធ្វើនៅវេលាម៉ោង ១០៖០០ ព្រឹកថ្ងៃទី១៦ ខែតុលា ក្នុងវិមានប្រជាជនក្រុងប៉េកាំង។ កិច្ចប្រជុំលើកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែ តុលាខាងមុខ។ ពេលបច្ចុប្បន្ន ការងារត្រៀមពាក់ព័ន្ធបានធ្វើរួចជាស្រេចដើម្បីបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។
បន្ទាប់ពីការត្រួតពិនិត្យនៃគណៈកម្មាធិការត្រួតពិនិត្យសិទ្ធិចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបញ្ជាក់ថា តំណាងបក្សចំនួន ២២៩៦ នាក់មានសិទ្ធិចូលរួមកិច្ចប្រជុំ ពួកគេនឹងតំណាងឱ្យអង្គភាពបក្សប្រចាំមូលដ្ឋានជាង ៤,៩ លានកន្លែង និងសមាជិក បក្សជាង ៩៦ លាននាក់ ចូលរួមសមាជបក្សលើកនេះ ។
បន្ទាប់ពីរបាយការណ៍ស្តីពីការប្រមូលមតិយោបល់ត្រូវបានបង្កើតឡើង បានប្រមូលមតិយោបល់របស់គ្រប់មជ្ឈដ្ឋានយ៉ាងទូលំទំលាយ ដែលបានសួរយកមតិយោបល់របស់មនុស្សសរុបជាង ៤៧០០ នាក់ ។
បន្ទាប់ពីបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី ១ សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី នឹងជួបជាមួយអ្នកសារព័ត៌មានចិននិងបរទេស៕