ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈអធិបតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បើកធ្វើសន្និសីទលើកទី១ លោកXi Jinping អញ្ជើញចូលរួមសន្និសីទព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2022-10-15 19:49:51cri
Share with:

      គណៈអធិបតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើសន្និសីទលើកទី១នៅវិមានសភាប្រជាជននៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២។

      លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមសន្និសីទព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ សន្និសីទបានអនុម័តលើបញ្ជីឈ្មោះនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈអធិបតីដែលមានសមាជិកចំនួន៤៦ក្នុងនោះរួមមានលោក Xi Jinping ជាដើម។

      បន្ទាប់មកសន្និសីទបានអនុវត្តរបៀបវារៈនានាក្រោមអធិបតីភាពរបស់លោក Xi Jinping ដោយបានបោះឆ្នោតនិងអនុម័តការតាក់តែងលោក Ding Xuexiang លោកChenXi លោកGuoShengkun និងលោក HuangKunming  ជាអគ្គលេខាធិការរងនៃសមាជបក្ស។

      សន្និសីទបានអនុម័តលើរបាយការណ៍ត្រួតពិនិត្យស្តីពីសិទ្ធិចូលរួមរបស់តំណាងនៃគណៈកម្មាធិការត្រួតពិនិត្យសិទ្ធិចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។របាយការណ៍បានបង្ហាញថា តំណាងដែលត្រូវបោះឆ្នោតជ្រើសរើសដោយអង្គភាពបោះឆ្នោតនានាទូទាំងប្រទេសចិននិងទទួលការអនុញ្ញាតនិងត្រូវប្រកាសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមានចំនួនសរុប២២៩៦នាក់ ។តាមរយៈការត្រួតពិនិត្យបានបញ្ជាក់ថា តំណាងចំនួន២២៩៦នាក់មានសិទ្ធិចូលរួមសមាជបក្ស ។តំណាងដែលត្រូវចូលរួមសមាជបក្សគឺចំនួន២២៩៦នាក់។

      ក្រៅពីនេះ សន្និសីទគណៈអធិបតីបានអនុម័តលើរបៀបវារៈនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។យោងតាមរបៀបវារៈនេះ សមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងបើកសម្ពោធនៅព្រឹកថ្ងៃទី១៦ខែតុលាខាងមុខនេះ ហើយបិទបញ្ចប់នៅព្រឹកថ្ងៃទី២២ខែតុលា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស