ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រួសងការបរទេសចិន ៖ ការវិវឌ្ឍរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនមិនត្រឹមតែបម្រើដល់ប្រជាជនរបស់ប្រទេសខ្លួនប៉ុណ្ណោះ ថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់សហគមន៍អន្តរជាតិផងដែរ
2022-10-15 15:49:40cri
Share with:



ពេលថ្មីៗនេះ ព្យុះសង្ឃរា Juliet បានបោកបក់លើបណ្តាប្រទេសជាច្រើននៅទ្វីបអាមេរិកកណ្តាលនិងខាងត្បូង ប្រទេសចិនបានបញ្ជាផ្កាយរណបចាប់សញ្ញាពីចម្ងាយភ្លាមៗ ដើម្បីផ្តល់ជំនួយបច្ចេកទេសអវកាសដល់ការជួយសង្គ្រោះគ្រោះទឹកជំនន់ក្នុងតំបន់ ។ ពេលឆ្លើយ សំណួរពាក់ព័ន្ធកាលពីថ្ងៃទី ១៤ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវភាពបើកចំហនិងបរិយាប័ន្ន ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងចែករំលែកជាមួយគ្នា វាមិនត្រឹមតែបម្រើដល់ប្រជាជនរបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់សហគមន៍អន្តរជាតិផងដែរ។

លោកស្រី Mao Ning បានណែនាំថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់បណ្តាប្រទេសនៅទ្វីបអាមេរិកកណ្តាលនិងខាងត្បូង ហើយបានផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយយ៉ាងសកម្ម ។ តបតាមការស្នើសុំរបស់ប្រទេសពាក់ព័ន្ធ ប្រទេសចិនបានបញ្ជាផ្កាយរណបចាប់សញ្ញាពីចម្ងាយភ្លាមៗ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសអវកាសដល់ការជួយសង្រ្គោះគ្រោះទឹកជំនន់ក្នុងតំបន់។ នៅជំហានបន្ទាប់  ប្រទេសចិននឹងបន្តរក្សាការប្រាស្រ័យទាក់ទងជាមួយប្រទេសដែលត្រូវការជំនួយ ដើម្បីផ្តល់ការគាំទ្រដល់ការឃ្លាំមើលស្ថានភាពគ្រោះមហន្តរាយ និងការវាយតម្លៃបន្ទាប់ពីកើតគ្រោះមហន្តរាយ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស