ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន
2022-10-14 11:16:40cri
Share with:

នៅថ្ងៃទី ១២ ខែតុលា មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយចាប់ផ្តើមទទួលអ្នកសារព័ត៌មាននិងផ្តល់សេវាកម្ម ។ អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលព័ត៌មានបានឆ្លើយតបសំណួរពាក់ព័ន្ធមួយចំនួនរបស់អ្នកសារព័ត៌មាន ។

អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា មានអ្នកសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេសប្រមាណ ២៥០០នាក់បានចុះឈ្មោះដើម្បីយកបទសម្ភាសន៍ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលក្នុងនោះមានអ្នកសារព័ត៌មានប្រមាណ ១៥០នាក់មកពីតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់ និងអ្នកសារព័ត៌មានបរទេសប្រមាណ ៧៥០នាក់។ នៅក្រោមបរិបទនៃជំងឺកូវីដ១៩ អ្នកសារព័ត៌មានអាចធ្វើការសម្ភាសន៍តាមរយៈវិធីសាស្រ្តផ្សេងៗដូចជាការយកបទសម្ភាសន៍នៅនឹងកន្លែង ការយកបទសម្ភាសន៍តាមប្រព័ន្ធវីដេអូអនឡាញ និងការយកបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាដើម។

ក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង មជ្ឈមណ្ឌលព័ត៌មាននឹងអនុវត្តយ៉ាងយកចិត្តទុកដាក់នូវតម្រូវការសម្រាប់ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ហើយខិតខំសម្រេចបាននូវការបង្ការនិងការគ្រប់គ្រងយ៉ាងទៀងទាត់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស