ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ការកំណត់ទំនាក់ទំនងជិតឬឆ្ងាយដោយផ្អែកលើទស្សនៈគុណតម្លៃរបស់ខ្លួន គឺមិនមានអំណោយផលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនោះទេ
2022-10-14 14:52:07cri
Share with:

ពេលឆ្លើយតបនឹងការលើកឡើងរបស់លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ពេលថ្មីៗនេះ  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃទី ១៣ ខែតុលាថា  ការកំណត់ទំនាក់ទំនងជិតឬឆ្ងាយដោយផ្អែកលើទស្សនៈគុណតម្លៃរបស់ខ្លួន  ព្រមនិងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មធម្មតាក្លាយជារឿងនយោបាយ គឺមិនមានអំណោយផលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ឬការសម្រេចបាននូវអ្វីដែលគេហៅថាការធ្វើពិពិធកម្មទីផ្សារនោះទេ ។

តាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានថ្លែងថា អាល្លឺម៉ង់មិនគួរពឹងផ្អែកលើពាណិជ្ជកម្មជាមួយចិនខ្លាំងពេកទេ។ សូមបញ្ជាក់ថា  មុននេះមិនជាយូរប៉ុន្មាន លោកប្រធានាធិបតីអាល្លឺម៉ង់ទើបបានសម្តែងការមិនគាំទ្រចំពោះការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ។

ពេលឆ្លើយសំណួរពាក់ព័ន្ធ លោកស្រី Mao Ningបានចង្អុលបង្ហាញថា បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាល្លឺម៉ង់រយៈពេល ៥០ ឆ្នាំកន្លងមក  កិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ តែងតែជាគោលជំហរមូលដ្ឋានដ៏សំខាន់នៃទំនាក់ទំនងចិន-អាល្លឺម៉ង់ ប្រទេសទាំងពីរបានចូលរួមយ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍរបស់គ្នាទៅវិញទៅមក ព្រមទាំងទទួលបានផលប្រយោជន៍រៀងៗខ្លួនផងដែរ ។ ភាគីទាំងពីរគួរតែជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរដោយប្រកាន់អាកប្បកិរិយាជាក់ស្តែង ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ៕ "

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស