ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលនឹងបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី ១៦ ខែតុលា នឹងត្រូវផ្សាយផ្ទាល់តាមរយៈវិទ្យុ ទូរទស្សន៍ និងវេបសាយព័ត៌មាន
2022-10-14 21:45:51cri
Share with:

សមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងបើកធ្វើនៅវិមានប្រជាជនក្រុងប៉េកាំងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ ២០២២ ។

ពេលនោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងវេបសាយស៊ីនហួនឹងធ្វើការផ្សាយផ្ទាល់នៅនឹងកន្លែង ប៉ុស្តិ៍សំខាន់ៗនៃស្ថានីយវិទ្យុនិងទូរទស្សន៍ទូទាំងប្រទេសចិន វេបសាយព័ត៌មាន វេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីនានា ក៏ដូចជាអេក្រង់ធំនៅខាងក្រៅអគារនិងទូរទស្សន៍ចល័តនៅទូទាំងប្រទេសចិនជាដើមនឹងចាក់ផ្សាយដំណាលគ្នា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស