ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនរបស់អាមេរិកទទួលបរាជ័យទាំស្រុង ភាគីអាមេរិកត្រូវក្រេបជញ្ជក់មេរៀន
2022-10-14 10:26:56cri
Share with:

         “ការយកពន្ធគយចំពោះប្រទេសចិនទទួលបរាជ័យទាំងស្រុងខាងវិស័យសេដ្ឋកិច្ច នយោបាយនិងច្បាប់ ។” កាសែត«The Hill»របស់អាមេរិកបានចុះផ្សាយអត្ថបទនៅពេលថ្មីៗនេះ  ដោយទទួលស្គាល់ថាសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនរបស់អាមេរិកទទួលបរាជ័យទាំងស្រុង។

     កាលពីខែមីនាឆ្នាំ២០១៨ រដ្ឋាភិបាលលោកTrumpអាមេរិកនាពេលនោះបានបំផុសសង្គ្រាមពាណិជ្ជកម្មចំពោះប្រទេសចិនដោយយកអ្វីដែលហៅថាការពិនិត្យអង្កេតលេខ៣០១”ធ្វើជាលេស  បានដំឡើងពន្ធខ្ពស់លើទំនិញចិនក្នុងតម្លៃប្រហែល៣៦ម៉ឺនលានដុល្លារអាមេរិកដែលនាំចេញទៅអាមេរិក ។ ក្រោយពីរដ្ឋាភិបាលលោកBidenឡើងកាន់អំណាចនៅខែមករាឆ្នាំ២០២១ បានបន្តអនុវត្តគោលនយោបាយពន្ធគយចំពោះប្រទេសចិនរបស់រដ្ឋាភិបាលអាមេរិកអាណត្តិមុន។ ប៉ុន្តែការពិតបានបញ្ជាក់ថា  សង្គ្រាមពន្ធគយដែលបានដំណើរការអស់រយៈពេលជាង៤ឆ្នាំលើកនេះគឺលើកដុំថ្មមកទម្លាក់លើជើងខ្លួនឯង   ហើយទម្លាក់មួយទំហឹង និងត្រូវរបួសខ្លាំងទៀតផង។

     ទិន្នន័យសេដ្ឋកិច្ចគឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែត។ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនMoody’sបង្ហាញឱ្យឃើញថា  ចំណាយពន្ធលើសពី៩០ភាគរយក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនរបស់អាមេរិកគឺទទួលបន្ទុកដោយភាគីអាមេរិក ។ ទីភ្នាក់សារព័ត៌មានBloombergបានចង្អុលបង្ហាញថា ការដំឡើងពន្ធគយចំពោះប្រទេសចិន បានបង្កើនចំណាយរបស់អ្នកប្រើប្រាស់និងសហគ្រាសអាមរិកយ៉ាងច្រើន  ហើយក៏មិនបានធ្វើឱ្យផលិតកម្មអាមេរិកងើបជាថ្មីឡើងវិញនោះដែរ។

      មិនត្រឹមតែប៉ុណ្ណោះទេ តាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មអាមេរិកបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២១ឱនភាពពាណិជ្ជកម្មទំនិញជាមួយប្រទេសចិនរបស់អាមេរិកបានកើនឡើង១៤.៥ភាគរយមានដល់ទៅ៣៥ម៉ឺន៥ពាន់៣រយលានដុល្លារអាមេរិក ។  មានការស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតបង្ហាញឱ្យឃើញថាសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនបានបណ្តាលឱ្យសហគ្រាសអាមេរិកខាតបង់តម្លៃទីផ្សារចំនួន១៧០ម៉ឺនលានដុល្លារអាមេរិក បាត់បង់ឱកាសការងារជិត២៥ម៉ឺន ចំណាយនៃគ្រួសារនីមួយៗគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើងជិត១ពាន់៣រយដុល្លារអាមេរិក ។

     គ្មានអ្វីគួរឱ្យសង្ស័យឡើយ មេរៀនដែលបណ្តាលឱ្យអាមេរិកទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាមពន្ធគយជាមួយប្រទេសចិន គឺមានភាពជ្រាលជ្រៅណាស់ ។ ប៉ុន្ដែ តើក្រេបជញ្ជក់មេរៀនយ៉ាងដូចម្ដេច  គឺកំពុងតែសាកល្បងប្រាជ្ញារបស់អ្នកនយោបាយវ៉ាស៊ីនតោន ។

      ជាបឋម  ពួកគេចាំបាច់ត្រូវដឹងច្បាស់ថា ទង្វើដែលផ្ទុយពីចំណេះទូទៅខាងសេដ្ឋកិច្ច និងក្រិតក្រមទីផ្សារគឺមិនអាចទៅរួចទេ ។ ទី២ ការប្រើអ្វីដែលហៅថា ភាពត្រឹមត្រូវខាងនយោបាយ មកបំភាន់គោលនយោបាយចំពោះប្រទេសចិន វាមិនអាចដោះស្រាយបញ្ហារបស់ខ្លួននោះទេ។ បើសិនជាដើម្បីបង្ហាញអាកប្បកិរិយាតឹងរ៉ឹងចំពោះប្រទេសចិន” បែរទៅមិនហ៊ានលុបចោលពន្ធបន្ថែមនោះគឺជាកលល្បិចនយោបាយដែលគិតមិនបានវែងឆ្ងាយ ហើយបំផ្លាញផលប្រយោជន៍រដ្ឋនិងប្រជាជនអាមេរិក ។

     ប៉ុន្មានឆ្នាំកន្លងមកនេះ មិនថាបំផុលការប្រកួតប្រជែងខាងយុទ្ធសាស្រ្តក៏ដោយ ឬបង្កការបដិបក្ខគ្នាដោយគ្រប់ជ្រុងជ្រោយក៏ដោយ ក៏សុទ្ធតែបញ្ជាក់ថា  ការយល់ដឹងចំពោះប្រទេសចិនរបស់ភាគីអាមេរិកមានកំហុសយ៉ាងធ្ងន់ ។ ភាគីចិនបានបញ្ជាក់ជាច្រើនលើកហើយថា គោលដៅនៃការអភិវឌ្ឍមិនមែនលើសឬជំនួសអាមរិកនោះទេ តែគឺជាការជម្នះលើខ្លួនឯងឥតឈប់ឈរ  ដើម្បីធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅកាន់តែល្អប្រសើរ ។ 

      ចិននិងអាមេរិកមានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង  នេះជាហេតុផលដែលត្រូវបានបញ្ជាក់ជាច្រើនដងច្រើនលើកពីការពិត។យើងសង្ឃឹមថាភាគីអាមេរិកអាចក្រេបជញ្ជក់មេរៀនពីបរាជ័យ កែទង្វើខុសឆ្គងឱ្យត្រឹមត្រូវ ហើយមានតែបើកទ្វារទើបអាចឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការឈ្នះៗ។




អ្នកបកប្រែ:冯辉
ប្លុកពិសេស