ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមការងារនៃយន្តការបង្ការនិងគ្រប់គ្រងរួមនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបង្ហាញថា ទោះបីហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ ១៩ អាចកើតមាននៅក្នុងតំបន់ខ្លះក៏ដោយ ប៉ុន្តែអាចគ្រប់គ្រងបានជាទូទៅ
2022-10-14 14:13:28cri
Share with:

     លោក Lei Zhenglong ប្រធាននាយកដ្ឋានបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃរដ្ឋបាលជាតិគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៃក្រុមការងារនៃយន្តការបង្ការនិងគ្រប់គ្រងរួមនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី  ១៣ ខែតុលាថា ពេលបច្ចុប្បន្ន ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេស មានភាពស្មុគស្មាញយ៉ាងធ្ងន់ធ្ងរ ទោះបីហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ ១៩ អាចកើតមាននៅក្នុងតំបន់ខ្លះក៏ដោយ ប៉ុន្តែអាចគ្រប់គ្រងបានជាទូទៅ ។

លោក Mi Feng អ្នកនាំពាក្យនៃគណៈកម្មាធិការសុខាភិបាលជាតិចិនបានថ្លែងថា ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រមេស្ដីី "ការបង្ការការឆ្លងជំងឺពីបរទេស និងការផ្ទុះឡើងវិញក្នុងស្រុក” និងគោលនយោបាយមេស្តីពី "សូន្យ-កូវីដ" ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង និងការពារយ៉ាងម៉ឺងម៉ាត់កុំឱ្យផ្ទុះការរីករាលដាលនៃជំងឺឆ្លងក្នុងទ្រង់ទ្រាយធំ  ក្នុងន័យកាត់បន្ថយផលប៉ះពាល់ពីជំងឺឆ្លងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចិនឱ្យបានជាអតិបរមា  ។ 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស