ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកជាមួយនឹងសកម្មភាពជាក់ស្តែង
2022-10-13 12:07:51cri
Share with:

      នៅថ្ងៃទី ១២ ខែតុលា ពេលឆ្លើយតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីស៊ែប៊ី លោក ស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហជាមួយនឹងសកម្មភាពជាក់ស្តែងរបស់ខ្លួន។

      តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Ana Brnabic នាយករដ្ឋមន្ត្រីស៊ែប៊ីបានថ្លែងនៅក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការនាំចេញរបស់ប្រទេសស៊ែប៊ីទៅកាន់ប្រទេសចិនបានកើនឡើងចំនួន ១៥២ ដង ។ ទោះបីជារងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មសរុបរវាងស៊ែប៊ីនិងចិនកាលពីឆ្នាំមុននៅតែឈានដល់ជិត ៥ ពាន់លានអឺរ៉ូ។ ប្រទេសចិនតែងតែជំរុញយ៉ាងមុតមាំនូវការបើកចំហកម្រិតខ្ពស់ ដោយនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ដល់បណ្តាប្រទេសនានាក្នុងពិភពលោក។

          ពេលឆ្លើយសំណួរពាក់ព័ន្ធ លោកស្រី Mao Ning បានលើកឡើងថា មិនត្រឹមតែស៊ែប៊ីប៉ុណ្ណោះទេ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសនិងតំបន់ជាង ១៣០ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស