ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"ទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី ស្វែងរកផលប្រយោជន៍ជាមួយគ្នា" ប្រទេសចិនផ្តល់កម្លាំងចលករមិនចេះចប់មិនចេះហើយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក
2022-10-13 13:40:23cri
Share with:

    ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្មគ្រឿងចក្រក្រុងបែរឡាំងដែលធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះ ការរក្សាការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសចិនបានក្លាយជាប្រធានបទក្តៅគគុក ។ លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានបញ្ជាក់ម្តងទៀតថា នឹងគាំទ្រចំពោះការធ្វើសកលភាវូបនីយកម្មដោយបានលើកឡើងថា "ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន" គឺជាចម្លើយខុសឆ្គងទាំងស្រុង ហើយបានសង្កត់ធ្ងន់ថា គួរ"ធ្វើជំនួញ"ជាមួយប្រទេសជាច្រើនដែលបូករួមទាំងប្រទេសចិនផងដែរ ។

    ក្នុងបរិបទដែលប្រទេសមួយចំនួនឃោសនាបំប៉ោងពី"ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន"និងហានិភ័យថមថយចុះនៃសេដ្ឋកិច្ចពិភពលោកមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ សំឡេងប្រកបដោយវិចារណញ្ញាណរបស់មន្ត្រីអឺរ៉ុបទាំងនេះគឺគួរឱ្យមជ្ឈដ្ឋានខាងក្រៅស្តាប់ឱ្យម៉ត់ចត់ ។ អាចឃើញបានថា មូលហេតុដែល"ការធ្វើជំនួញជាមួយប្រទេសចិន"បានក្លាយជាជម្រើសរបស់សហគ្រាសនៃប្រទេសកាន់តែច្រើនឡើងៗ ពោលគឺ ឋានៈរបស់ប្រទេសចិនដែលត្រូវគេប្រៀបប្រដូចជា"ទីផ្សារពិភពលោក"និងជា"រោងចក្រពិភពលោក" ជាកត្តាដ៏សំខាន់ទាំងពីរ ។

    ប្រការនេះមិនត្រឹមតែបានកែលម្អជីវភាពរស់នៅរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ឱកាសអភិវឌ្ឍន៍កាន់តែច្រើនដល់បណ្តាប្រទេសនានានៅលើពិភពលោកផងដែរ ។  មិនដល់មួយខែទៀត ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ជិតនឹងប្រារព្ធឡើង ។ ដល់ពេលនោះ នឹងមានសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសធំនិងសំខាន់ចំនួនជាង ២០ សហគ្រាសនឹងចូលរួមពិព័រណ៍លើកនេះ ដែល"អត្រាចូលរួមម្តងទៀត"នៃសហគ្រាសទាំងនេះ គឺដល់ទៅជិត ៩០ ភាគរយ ។តាមការប៉ាន់ប្រមាណ ផលិតផលប្រកបដោយគុណភាពខ្ពស់មកពីប្រទេសកាន់តែច្រើនឡើងៗនឹងដាក់លក់ក្នុងទីផ្សារចិន ក្នុងន័យសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

    យោងតាមសន្ទស្សន៍នវានុវត្តន៍សកលដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចេញផ្សាយឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិនក្នុងវិស័យច្នៃប្រឌិតថ្មីលើទូទាំងពិភពលោកបានកើនឡើងពីលេខរៀងទី ៣៤ កាលពីឆ្នាំ ២០១២ ដល់លេខរៀងទី ១២ នៅឆ្នាំ ២០២១ នេះគឺមានន័យថា ការអភិវឌ្ឍឧស្សាហកម្មទទួលបានកម្លាំងជំរុញខាងបច្ចេកវិទ្យាកាន់តែច្រើន ហើយខ្សែសង្វាក់ឧស្សាហកម្មក៏មានឧត្តមភាពកាន់តែលេចធ្លោផងដែរ ។

    ចាប់តាំងពីឆ្នាំ ២០២០ មក ប្រទេសចិនបាននិងកំពុងរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី១របស់សហភាពអឺរ៉ុបក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ហើយកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលរវាងចិននិងសហភាពអឺរ៉ុបបានវាយទម្លុះ ៨០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ។ តួលេខនេះបានបញ្ជាក់យ៉ាងពេញលេញពីប្រការទាំងអស់នេះ កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបបាននិងកំពុងផ្តល់ជំនួយជាវិជ្ជមានដល់ការអភិវឌ្ឍនៃភាគីទាំងពីរ ហើយនិន្នាការនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះបែបនេះគួរតែរក្សាក្នុងរយៈពេលយូរ ។

    សូមបញ្ជាក់ថា ប្រទេសចិនកំពុងផ្តល់នូវ"ភាពប្រាកដប្រជា"ដ៏កម្រមានសម្រាប់ពិភពលោក ។ បើមើលពីចក្ខុវិស័យវែងឆ្ងាយអាចឃើញថា អនាគតអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ចិនគឺមានភាពប្រាកដប្រជា  ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើកំណែទម្រង់និងបើកទូលាយ គឺមានភាពប្រាកដប្រជា ហើយអាកប្បកិរិយារបស់ចិនក្នុងការបន្តបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាក៏មានភាពប្រាកដប្រជាផងដែរ ។

    "ការស្វែងរកផលប្រយោជន៍គឺគួរស្វែងរកផលប្រយោជន៍ជាមួយគ្នា "។ ប្រទេសចិនកំពុងអបអរស្វាគមន៍ភ្ញៀវដែលមកពីគ្រប់ទីកន្លែងនៅលើពិភពលោកតាមរយៈការបន្តពង្រីកការបើកទូលាយនិងបរិយាកាសប្រកបអាជីវកម្មដែលត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយក៏កំពុងទទួលការយកចិត្តទុកដាក់ពីសំណាក់ពិភពលោកទាំងមូលតាមរយៈទស្សនៈស្តីពីការធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ក្នុងន័យផ្តល់កម្លាំងចលកររបស់ចិនដែលមិនចេះចប់មិនចេះហើយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស