ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពីខែមករាដល់ខែសីហាឆ្នាំ២០២២ ទំហំសរុបនៃការនាំចេញនាំចូលសេវាកម្មរបស់ប្រទេសចិនបានកើនឡើង ២០,៤% បើប្រៀបធៀបនឹងឆ្នាំ២០២១
2022-10-13 15:04:16cri
Share with:

ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយទិន្នន័យកាលពីថ្ងៃទី ១២ ខែតុលាឱ្យដឹងថា ពីខែមករា ដល់ខែសីហាឆ្នាំ២០២២នេះ ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានបន្តរក្សាកំណើនជាលំដាប់ ។ ទំហំសរុបនៃការនាំចេញនាំចូលសេវាកម្មរបស់ប្រទេសចិនមានចំនួន ៣៩៣៧៥៦០ លានយាន់ប្រាក់ចិន បានកើនឡើង ២០,៤% បើប្រៀបធៀបនឹងឆ្នាំ២០២១ ។

អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មសេវាកម្មនៃក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ ការនាំចេញសេវាកម្មរបស់ប្រទេសចិនមានចំនួន ១៩០៨២៤០ លានយាន់ប្រាក់ចិន បានកើនឡើង ២៣,១% បើប្រៀបធៀបនឹងឆ្នាំ២០២១  ឯការនាំចូលសេវាកម្មមានចំនួន ២០២៩៣២០ លានយាន់ប្រាក់ចិន បានកើនឡើង ១៧,៩% បើប្រៀបធៀបនឹងឆ្នាំ២០២១ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស