ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិន ដាច់ខាតមិនមែនជាការគំរាមកំហែង និងបញ្ហាប្រឈមនោះទេ
2022-10-13 15:05:03cri
Share with:

កាលពីថ្ងៃទី ១២ ខែតុលា ពេលឆ្លើយសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីបញ្ហាថា "រដ្ឋាភិបាលថ្មីរបស់អង់គ្លេសមានលទ្ធភាពហៅប្រទេសចិនថាជាការគំរាមកំហែង" លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានចង្អុលបង្ហាញថា ជានិច្ចកាល ប្រទេសចិនតែងតែអនុវត្តគោលនយោបាយការទូតសន្តិភាពដោយឯករាជ្យនិងម្ចាស់ការ ។ អ្វីដែលការអភិវឌ្ឍរបស់ចិនបាននាំមកជូនប្រទេសទាំងអស់លើពិភពលោកនោះ គឺជាកាលានុវត្តភាព តែមិនមែនជាការគំរាមកំហែងឬបញ្ហាប្រឈមជាដាច់ខាត ។

លោកស្រី Mao Ning បានថ្លែងបន្តថា ប្រទេសចិនសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់អង់គ្លេសមានការគិតពិចារណាចំពោះប្រទេសចិន និងទំនាក់ទំនងចិន-អង់គ្លេសដោយប្រកាន់អាកប្បកិរិយាប្រកបដោយវិចារណញ្ញាណ ។ គោលដៅនៃការអភិវឌ្ឍរបស់ប្រទេសចិនគឺធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅកាន់តែប្រសើរឡើង ហើយការអភិវឌ្ឍរបស់ប្រទេសចិននឹងរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពពិភពលោក។ ការអភិវឌ្ឍរបស់ប្រទេសចិនមិនសំដៅទៅលើប្រទេសណាមួយទេ ហើយក៏មិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស