ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនឈានចូលប្រទេសបែបនវានុវត្តន៍ កម្លាំងចលករមកពីនវានុវត្តន៍កាន់តែខ្លាំងក្លា
2022-10-12 16:31:00cri
Share with:


      វិទ្យាសាស្រ្តនិងបច្ចេកវិទ្យារុងរឿង នោះប្រជាជាតិរុងរឿង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខ្លាំងក្លា នោះប្រទេសជាតិខ្លាំងក្លា។ តាំងពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinpingជាប្រមុខស្នូលបានចាត់ទុកភាពឯករាជ្យម្ចាស់ការខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាសសរទ្រទ្រង់ជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រទេស ជំរុញឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសតាមរយៈការអប់រំនិងវិទ្យាសាស្រ្ត និងយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍតាមរយៈនវានុវត្តន៍ ដែលធ្វើឱ្យបុព្វហេតុវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់ប្រទេសចិនកើតមានការប្រែប្រួលយ៉ាងធំសំខាន់ និងឈានចូលជួរប្រទេសបែបនវានុវត្តន៍ដោយជោគជ័យ។

      នេះគឺជាទសវត្សរ៍ដែលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនមានការរីកចម្រើនធំបំផុត សមត្ថភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវបានលើកកម្ពស់លឿនបំផុត។

      ការទម្លាក់ថវិកាសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានទំហំធំដែលពីមុនមិនធ្លាប់មាន។ ថវិការសិក្សាស្រាវជ្រាវនៃសង្គមទាំងមូលកើនពី ១.០៣ទ្រីលានយាន់កាលពីឆ្នាំ២០១២ ឡើងដល់២.៧៩ទ្រីលានយាន់កាលពីឆ្នាំ ២០២១ ដែលបានកើនឡើង ៣.៤ ដងបើធៀបនឹង ១០ ឆ្នាំមុន ចំណែកការទម្លាក់ថវិកាផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សហគ្រាសត្រូវជាជាង៧៦%នៃការទម្លាក់ថវិកានៃសង្គមទាំងមូល។

តួអង្គនវានុវត្តន៍ត្រូវបានពង្រីកឥតឈប់ឈរ។ កម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាយុទ្ធសាស្រ្តរបស់ជាតិកកើតទៅជាប្រព័ន្ធជាបណ្តើរៗ ចំនួនបុគ្គលិកសិក្សាស្រាវជ្រាវជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក  សហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ថ្មីលើសពី ៣៣ ម៉ឺនសហគ្រាស។លទ្ធផលនៃការច្នៃប្រឌិតថ្មីដោយឯករាជ្យម្ចាស់លេចចេញក្នុងចំនួនច្រើនសន្ធឹក។ យានអវកាសរុករកទីអវកាស នាវាមុជទឹកចូលបាតសមុទ្រដ៏ជ្រៅ រថភ្លើងល្បឿនលឿនចិន ទំនប់ចិន ស្ពានចិននិងកំពង់ផែចិនបានក្លាយទៅជានាមប័ណ្ណរបស់ប្រទេសចិន។

      ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ កម្លាំងនវានុវត្តន៍របស់ចិនរឹតតែខ្លាំងក្លា កិច្ចកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានពន្លឿនជំហានទៅមុខ។ សមត្ថភាពនវានុវត្តន៍ចម្រុះរបស់ជាតិបានឡើងដល់លេខរៀងទី ១១ នៃពិភពលោក ដែលបានចាប់ផ្តើមដំណាក់កាលថ្មីនៃការជំរុញការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

      នេះគឺទសវត្សរ៍ដែលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជានិរន្តរភាព។

      ការសម្រេចបច្ចេវិទ្យាគន្លឹះសំខាន់ៗជំរុញឧស្សាហកម្មឡើងដល់កម្រិតមធ្យមនិងខ្ពស់។ បរិក្ខាមានសមត្ថភាពខ្ពស់ មនុស្សយន្តវៃឆ្លាត ការផលិតដោយឡាស៊ែដែលបានសម្រេចបច្ចេកវិទ្យាថ្មីបានជំរុញយ៉ាងខ្លាំងនូវការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផលិត ទំហំរថយន្តដើរដោយថាមពលថ្មីនិងឧស្សាហកម្មម៉ូនីទ័របែបថ្មីជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក រហូតដល់បច្ចុប្បន្នមានលទ្ធផលបច្ចេកវិទ្យាអវកាសចំនួនជាង ២០០០ បានបម្រើប្រទេសជាតិនិងជីវភាពរស់នៅរបស់ប្រជាជន។

      វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខដែលងើបឡើងថ្មីប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលសភាពថ្មីនៃឧស្សាហកម្មថ្មី។ ការគិតគណនាធំ ទិន្នន័យធំ blockchain និងបច្ចេវិទ្យាវៃឆ្លាតបានជំរុញការអភិវឌ្ឍយ៉ាងផុលផុសនៃភាពវៃឆ្លាតសិប្បនិមិត្មនិងសេដ្ឋកិច្ចឌីជីថល។

      តំបន់នវានុវត្តន៍ក្នុងតំបន់បានដើរតួនាទីជំរុញជាវិទ្យុសកម្ម។ តំបន់នវានុវត្តន៍បានប្រមូលផ្តុំសហគ្រាសបច្ចេវិទ្យាខ្ពស់ថ្មីលើសពីមួយភាគបីនៅទូទាំងប្រទេស តំបន់គំរូនវានុវត្តន៍ដោយឯករាជ្យម្ចាស់ការថ្នាក់ជាតិចំនួន ២៣ និងតំបន់បច្ចេកវិទ្យាខ្ពស់ថ្មីចំនួន ១៧៣ បានក្លាយទៅជាប្រភពកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

   “ដើម្បីកសាងប្រទេសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ សម្រេចគោលដៅតស៊ូសតវត្សរ៍ទីពីរ នវានុវត្តន៍ជាកត្តាលក្ខណៈសម្រេចមួយ។” ដើរលើដំណើរថ្មី ប្រកាន់ខ្ជាប់ការណែនាំដោយគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍បែបនវានុវត្តន៍ ចាត់ទុកភាពឯករាជ្យម្ចាស់ការខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាសសរទ្រទ្រង់ជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ នោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នឹងមានកម្លាំងចលករខ្លាំងក្លាជាបន្តបន្ទាប់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស