ពេលថ្មីៗនេះ គម្រោងដំណាក់កាលទី ១នៃតំបន់កំពង់ផែនៃសួនចរាចរណ៍ទំនិញចម្រុះអន្តរជាតិ Paihe ទីក្រុង Hefei ខេត្ត Anhui បានឆ្លងការត្រួតពិនិត្យគុណភាពសំណង់ និងបានបំពេញលក្ខខណ្ឌសម្រាប់ការបើកឱ្យដំណើរការកំពង់ផែ។ នេះជាកំពង់ផែកុងតឺន័រទីមួយនៅលើព្រែកជីកJianghuai ដែលនឹងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
សូមបញ្ជាក់ថា គម្រោងដំណាក់កាលទី ១នៃតំបន់កំពង់ផែនៃសួនចរាចរណ៍ទំនិញចម្រុះអន្តរជាតិ Paihe ទីក្រុង Hefei ខេត្ត Anhui មានផែចំនួន ៨ ដែលអាចផ្ទុកទំនិញ ២០០០ តោនក្នុងមួយផែ វាអាចលើកដាក់កុងតឺន័រចំនួន ៣,៩ លានតោនក្នុងមួយឆ្នាំ។