ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ចាប់ផ្តើមទទួលអ្នកសារព័ត៌មាននិងផ្តល់សេវាកម្មជាផ្លូវការ
2022-10-12 16:12:59cri
Share with:

នៅថ្ងៃទី ១២ ខែតុលា មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ចាប់ផ្តើមទទួលអ្នកសារព័ត៌មាននិងផ្តល់សេវាកម្មជាផ្លូវការ ដោយផ្តល់សេវាសម្រាប់ធានាដល់ការងារយកបទសម្ភាសន៍របស់អ្នកសារព័ត៌មានអំពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០។

តំបន់មុខងារសំខាន់នៃមជ្ឈមណ្ឌលសារព័ត៌មានមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Media Centerនិងសណ្ឋាគារ Nikko New Century ទីក្រុងប៉េកាំង ដែលមានកន្លែងសម្រាប់ទទួលអ្នកសារព័ត៌មាន កន្លែងផ្សព្វផ្សាយព័ត៌មាន កន្លែងធ្វើការរបស់អ្នកសារព័ត៌មាន កន្លែងការងារប្រព័ន្ធផ្សព្វផ្សាយ កន្លែងផ្តល់សេវាកម្មផ្នែកឯកសារ ព្រមទាំងបន្ទប់សម្ភាសន៍ដោយថតវីដេអូ បន្ទប់សេវាវិទ្យុនិងទូរទស្សន៍ បន្ទប់សេវាកម្មអ៊ីនធើណេត និងបន្ទប់សេវាកម្មរូបភាពជាដើម ដើម្បីផ្តល់សេវាកម្មនិងការធានាដល់អ្នកសារព័ត៌មានក្នុងការយកបទសម្ភាសន៍ ឆែកឯកសារ និងសេវាវិទ្យុ និងទូរទស្សន៍សាធារណៈជាដើម។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលព័ត៌មានសំខាន់នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកគេហទំព័រផ្លូវការ និងគណនីបណ្តាញទំនាក់ទំនងសង្គម។ ប្រព័ន្ធចុះឈ្មោះនិងប្រព័ន្ធដាក់ពាក្យស្នើសុំយកបទសម្ភាសន៍ជាមួយតំណាងបក្សសម្រាប់អ្នកសារព័ត៌មានបរទេសត្រូវបានបើកឱ្យប្រើប្រាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានបរទេសក្នុងការចុះឈ្មោះចូលរួមសន្និសីទ និងដាក់ពាក្យស្នើសុំការយកបទសម្ភាសន៍ជាមួយអ្នកតំណាងបក្សដែលអញ្ជើញចូលរួមសន្និសីទ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស