ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “អង្គការ OPEC+” កាត់បន្ថយបរិមាណផលិតប្រេងឆៅ សហរដ្ឋអាមេរិករង “ការប្រមាថខាងការទូត”
2022-10-11 11:11:40cri
Share with:

ជុំវិញរឿងដែល អង្គការនៃប្រទេសនាំចេញប្រេង(OPEC)និងសម្ព័ន្ធមិត្តដែលជាក្រុមគេស្គាល់ថា ជាOPEC+ សម្រេចចិត្តកាត់បន្ថយបរិមាណផលិតប្រេងឆៅប្រចាំថ្ងៃគិតជាមធ្យមចំនួន២លានធុងចាប់ពីខែវិចិ្ឆកាខាងមុខនេះ សហរដ្ឋអាមេរិកបានមានប្រតិកម្មយ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ។ ដើមឡើយ រដ្ឋាភិបាលរបស់លោក Joe Biden សង្ឃឹមថា ប្រទេសផលិតប្រេងសំខាន់ៗនៃមជ្ឈិមបូព៌ាអាចបង្កើនបរិមាណផលិតប្រេង ដើម្បីទប់ទល់នឹងតម្លៃប្រេងនិងជួយសហរដ្ឋអាមេរិកគ្រប់គ្រងអតិផរណា ប៉ុន្តែទទួលបានលទ្ធផលផ្ទុយស្រឡះ ។ កាសែត The Hill បានវាយតម្លៃថា ការសម្រេចចិត្តនៃ អង្គការ OPEC+បានវាយប្រហារលោក Joe Biden ក្នុងវិស័យគោលនយោបាយការទូត ។

ហេតុអ្វីបានជាអង្គការ OPEC+សម្រេចចិត្តកាត់បន្ថយបរិមាណផលិតប្រេង? ឥស្សរជនវិភាគបានលើកឡើងថា មូលហេតុមួយគឺ ដោយសារពេលថ្មីៗកន្លងទៅនេះ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ ចំណូលនិងចំណេញនៃប្រទេសនាំចេញប្រេងកាតបានធ្លាក់ចុះ ។ ពួកគេព្រួយបារម្ភថា តម្លៃប្រេងនឹងធ្លាក់ចុះថែមមួយកម្រិតទៀត ដូច្នេះ បានជ្រើសរើសយុទ្ធសាស្ត្រដែលកាត់បន្ថយបរិមាណផលិតប្រេងដើម្បីរក្សាតម្លៃ ។ មួយផ្នែកទៀត ដោយសាររងផលប៉ះពាល់ពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជានៃអនាគតសេដ្ឋកិច្ចសកលបានកើនឡើង ហើយតម្រូវការនៃប្រេងកាតនៅពេលអនាគតប្រហែលនឹងបន្តត្រូវកាត់បន្ថយ ។ ដូច្នេះ អាចនិយាយបានថា តម្លៃប្រេងជាវត្ថុសំខាន់បំផុតសម្រាប់រដ្ឋសមាជិកនៃអង្គការ OPEC+ដូចជាអារ៉ាប៊ីសាអ៊ូឌីតនិងអេមីរ៉ាអារ៉ាប់រួមជាដើម ពួកគេធ្វើសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយបរិមាណផលិតប្រេងគឺឈរលើផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ។

ប៉ុន្តែសេចក្តីសម្រេចចិត្តនេះនាំឱ្យសហរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំង ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក មន្ត្រីរដ្ឋាភិបាលអាមេរិកតែងតែធ្វើសកម្មភាពទាំងក្នុងនិងក្រៅប្រទេសយ៉ាងសកម្ម ប៉ុនប៉ងទប់ស្កាត់កុំឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងអតិផរណាខ្ពស់មុនពេលរៀបចំធ្វើការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។ ប៉ុន្តែ សេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយបរិមាណផលិតប្រេងនៃអង្គការ OPEC+ប្រហែលនឹងនាំឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឥតប្រយោជន៍ទាំងស្រុង ហើយក៏នឹងនាំមកនូវបញ្ហាដល់សភាពការណ៍បោះឆ្នោតនៃបក្សប្រជាធិបតេយ្យផងដែរ ។ អាចឃើញបានថា ប្រទេសឈូងសមុទ្រមិនចង់ស្តាប់បង្គាប់របស់សហរដ្ឋអាមេរិកនោះទេ ហើយក៏មានការប្តេជ្ញាចិត្តការពារផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងមុតមាំផងដែរ ។

បន្ទាប់ពីសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយបរិមាណផលិតប្រេងនៃអង្គការ OPEC+ ត្រូវបានប្រកាស មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិកក៏ខឹងដាច់ក្បាលដាច់កន្ទុយ ព្រមទាំងព្រលយសម្តីថា នឹងចាត់វិធានការតបតវិញ ហើយសមាជិករដ្ឋសភាមួយចំនួនសឹងតែចាប់ផ្តើមជំរុញការតាក់តែងសេចក្តីព្រាងច្បាប់ ប៉ុនប៉ងវាយប្រហារនិងសងសឹកទៅលើប្រទេសឈូងសមុទ្រ ។ នេះបានលាតត្រដាងថែមមួយកម្រិតទៀតនូវការពន្យល់ដ៏ពិតប្រាកដចំពោះពាក្យ សម្ព័ន្ធមិត្តក្នុងវចនានុក្រមរបស់សហរដ្ឋអាមេរិក គឺ ចំណុះ អុក និងឧបករណ៍។ល។ ពួកគេចាំបាច់ត្រូវស្តាប់បង្គាប់និងគោរពតាមដោយគ្មានលក្ខខណ្ឌ បើពុំនោះសោត សហរដ្ឋអាមេរិកនឹងអនុវត្តការដាក់ទណ្ឌកម្ម ។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ខណៈពេលសហរដ្ឋអាមេរិកមានការខឹងសម្បាចំពោះការដែលអង្គការ OPEC+ កាត់បន្ថយបរិមាណផលិតប្រេងកាត លោក Emmanuel Macron ប្រធានាធិបតីបារាំងបានស្រែកទៅកាន់អាមេរិកថា ទង្វើរបស់សហរដ្ឋអាមេរិកដែលលក់ឧស្ម័នធម្មជាតិដោយតម្លៃខ្ពស់ពេលសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់អាមេរិកមានភាពតានតឹងខាងថាមពល មិនមែនជា មិត្តភាពពិតប្រាកដរវាងអឺរ៉ុបនិងអាមេរិកនោះទេ ។ មួយផ្នែករិះគន់អង្គការ OPEC+ កាត់បន្ថយបរិមាណផលិតប្រេងដែលបណ្តាលឱ្យតម្លៃប្រេងកើនឡើង មួយផ្នែកទៀត លើកកម្ពស់តម្លៃឧស្ម័នធម្មជាតិដែលលក់ឱ្យសម្ព័ន្ធមិត្តនៅអឺរ៉ុបតាមតែទំនើងចិត្ត អនុត្តរភាពនិងអាត្មានិយមដែល តម្កល់ទុកសហរដ្ឋអាមេរិកជាអទិភាពត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស