ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកអភិរក្ស"បក្សីស្នេហា"
2022-10-09 16:38:30cri
Share with:

 

នៅ ជួរភ្នំ Qinling ស្ថិតនៅភាគកណ្តាលប្រទេសចិន មានបក្សីមួយប្រភេទដែលជិតផុតពូជ គឺបក្សីNipponia nippon។ ដោយសារតែពួកវារក្សា "ឯកពន្ធភាព" អស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះពួកវាក៏ត្រូវបានគេហៅថា "បក្សីស្នេហា" ។

នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ មាន បក្សី Nipponia nippon តែប្រាំពីរក្បាលប៉ុណ្ណោះដែលត្រូវបានរកឃើញនៅក្នុងព្រៃនៅប្រទេសចិន ។ បន្ទាប់ពីការជាច្រើនទស្សវត្សរ៍ ចំនួនបក្សី Nipponia nippon នៅក្នុងប្រទេសចិនបានកើនដល់ជាង ៥០០០ ក្បាលដែលបានក្លាយជារឿងអច្ឆរិយមួយក្នុងប្រវត្តិសាស្ត្រអភិរក្សសត្វ ។

ដើម្បីឱ្យ "បក្សីស្នេហា" ធំធាត់ឡើងតាមធម្មជាតិនិងហោះហើរដោយសេរី លោក Li Xia ប្រធានស្ថានីយគ្រប់គ្រងមូលដ្ឋានលែងបក្សី Nipponia nippon ទៅក្នុងព្រៃនៃតំបន់ Ningshan ខេត្ត Shaanxi បានបម្រើការងារអស់រយៈពេល ១៥ ឆ្នាំមកហើយ ។ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ លោក Li Xia បានធ្វើជាសាក្សីនៃការបង្កើតគ្រួសាររបស់បក្សី Nipponia nippon ចំនួន ៥០ និងការផ្តល់កំណើតកូនបក្សី Nipponia nippon  ប្រហែល ៣០០ ក្បាល ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស