ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបសង្កេតព្រះអាទិត្យពីទីអវកាស ASO-S ដ៏ជឿនលឿន
2022-10-09 12:08:17cri
Share with:

       នៅវេលាម៉ោង ៧ និង ៤៣ នាទីថ្ងៃទី៩ ខែតុលា  មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan  ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបសង្កេតព្រះអាទិត្យពីទីអវកាស ASO-S តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March-2D   ឱ្យចូលគន្លងតារាវិថីតាមការកំណត់   ភារកិច្ចបាញ់បង្ហោះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ 

    ផ្កាយរណប ASO-S នេះ នឹងធ្វើការសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងរវាងសកម្មភាពបន្ទុះរបស់ព្រះអាទិត្យ ( solar flares and coronal mass ejections) និងដែនម៉ាញេទិចរបស់ព្រះអាទិត្យ ក៏ដូចជាផ្តល់ការគាំទ្រផ្នែកទិន្នន័យចំពោះការព្យាករណ៍អាកាសធាតុពីលំហអវកាសផងដែរ។

           គួរបញ្ជាក់ថា   នេះជាការហោះហើរលើកទី៤៤២ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរី Long March ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស