តំបន់ផែស្ងួតអន្តរជាតិក្រុង Urumqi គឺជាគម្រោងដ៏សំខាន់មួយនៃការកសាងតំបន់ស្នូលនៃខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ ។ បន្ទាប់ពីគម្រោងនេះបានបញ្ចប់ការសាងសង នឹងក្លាយជាវេទិកាពាណិជ្ជកម្មដែលរួមបញ្ចូលមុខងារ ដូចជាការជួញដូរផលិតផលគ្រាប់ធញ្ញជាតិនិងប្រេង ការតាំងបង្ហាញផលិតផលគ្រាប់ធញ្ញជាតិនិងប្រេង ការចរចាខាងធុរកិច្ចនិងការទូទាត់មូលជនជាដើមនៃភូមិភាគស្វយ័ត Xinjiang ។
តាមឧទ្ទេសនាមឱ្យដឹងថា ឆ្នាំ ២០២២ នេះ តំបន់ផែស្ងួតអន្តរជាតិ Urumqi ក៏នឹងរួមបញ្ចូលគ្នានូវការកសាងគម្រោងនិងការអភិវឌ្ឍឧស្សាហកម្ម តាមគំនិត"សហគ្រាសឈានមុខ + ចង្កោមឧស្សាហកម្ម"ដោយផ្តោតលើការវិស័យចរាចរណ៍ទំនិញពាណជ្ជកម្ម ឧស្សហកម្មផលិតជឿនលឿននិងសេវាកម្មទំនើប ដើម្បីស្រូបទាញសហគ្រាសឈានមុខ ជំរុញការអភិវឌ្ឍបែបអន្តរជាតិតូបនីយកម្ម ឯកទេសភាវូបនីយកម្មនិងឌីជីថលភាវូបនីយកម្មនៃផែស្ងួតនេះ ។
តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី ១៨ មក ភូមិភាគស្វយ័ត Xinjiang បានបង្ហាញពីនិន្នាការដែលតំបន់ផែស្ងួតអន្តរជាតិ Urumqi ជាគម្រោងនាំមុខ តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច Kashgar និង Horgos ជាចំណុចគំនាស់ តភ្ជាប់ជាមួយការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចច្រកចេញចូល ដើម្បីផ្តល់ការគាំទ្រដល់ភូមិភាគស្វយ័ត Xinjiang ដើម្បីសម្រេចបានការនូវលោតផ្លោះជាលក្ខណៈប្រវត្តិសាស្ត្រពីតំបន់ដីគោកទៅជាតំបន់បើកទូលាយចំពោះបរទេស ៕