ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែតុលា ជាអំឡុងពេលឈប់សម្រាកបុណ្យជាតិរបស់ប្រទេសចិន។ ក្រោមសភាពទូទៅនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ទីផ្សារទិញលក់ ម្ហូបអាហារ ទេសចរណ៍នៃតំបន់ជាច្រើនរបស់ចិនបានចូលរដូវមមាញឹកជាប្រពៃណី កម្មវិធីពាណិជ្ជកម្មទាន់សម័យ ការធ្វើទេសចរណ៍បោះជំរុំ ដំណើរកម្សាន្តលក្ខណៈក្រុមគ្រួសារដែលសិក្សាផងទេសចរណ៍ផង ផ្សាររាត្រីផ្សារទំនិញវប្បធម៌ពិសេសជាដើម មានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលបានបង្ហាញថា ទីផ្សារប្រើប្រាស់ក្នុងប្រទេសចិនមានភាពស្តារឡើងវិញកាន់តែខ្លាំងឡើងៗ៕