ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើកដំណើរការនិងផ្តល់សេវាបដិសណ្ឋារកិច្ចចាប់ពីថ្ងៃទី ១២ ខែតុលានេះតទៅ
2022-10-08 16:35:45cri
Share with:

មជ្ឈមណ្ឌលសារព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើដំណើរការនិងផ្តល់សេវាបដិសណ្ឋារកិច្ចនៅថ្ងៃទី ១២ ខែតុលា ។ កន្លែងផ្តល់សេវាសម្រាប់អ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលសារព័ត៌មានស្ថិតនៅក្នុងសណ្ឋាគារ Beijing New Century Nikko 

មជ្ឈមណ្ឌលសារព័ត៌មាននេះនឹងផ្តល់សេវាយ៉ាងកក់ក្តៅសម្រាប់អ្នកសារព័ត៌មានដែលមកពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ តំបន់តៃវ៉ាន់និងអ្នកសារព័ត៌មានបរទេសក្នុងការស្នើសុំបណ្ណ័ចូលរួមនិងយកបទសម្ភាសន៍ ព្រមទាំងរៀបចំសន្និសីទសារព័ត៌មាននៃអង្គសមាជនិងរៀបចំឱ្យអ្នកសារព័ត៌មានចូលរួមសកម្មភាពយកបទសម្ភាសន៍ជាដើម ។

គេហទំព័រនៃមជ្ឈមណ្ឌលសារព័ត៌មាននេះគឺhttp//20th.cpcnews.cnនិងគណនីបណ្តាញទំនាក់ទំនងសង្គម(គណនីផ្លូវការ WeChat គណនី Sina Weibo គណនី Toutiao) នឹងបើកនៅម៉ោង 00:00 ថ្ងៃទី ១០ ខែតុលា ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយទាន់ពេលវេលា ក៏ដូចជាសន្និសីទសារព័ត៌មាននៃមជ្ឈមណ្ឌលសារព័ត៌មាននិងសេចក្តីប្រកាសអំពីសកម្មភាពយកបទសម្ភាសន៍របស់អ្នកសារព័ត៌មានជាដើម ។ គេហទំព័រនេះបានបង្កើត"ប្លុកពិសេសសម្រាប់អ្នកសារព័ត៌មាន"ដើម្បីផ្តល់សេវាព័ត៌មានសម្រាប់អ្នកសារព័ត៌មានចិននិងបរទេសដែលបានចុះឈ្មោះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស