ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំបរទេសផ្ញើសារអបអរសាទរខួបទី៧៣ឆ្នាំនៃការបង្កើតសាធារណៈ​រដ្ឋប្រជាមានិតចិន
2022-10-07 16:01:23cri
Share with:

ពេលថ្មីៗនេះមានថ្នាក់ដឹកនាំប្រទេសនិងអ្នកទទួលខុសត្រូវអង្គការអន្តរជាតជាច្រើនិបានផ្ញើសារលិខិតជូនចំពោះលោកXi Jinpingអគ្គលេខាធិការបក្សកុម្មុយនីស្តចិននិងជាប្រធាន

រដ្ឋចិននិងថ្នាក់ដឹកនាំជាតិចិនផ្សេងទៀត ដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ

សាធារណៈរដ្ឋប្រជាមានិតចិនបានបង្កើតឡើងអស់រយៈពេល៧៣ឆ្នាំព្រមទាំងជូនពរទុក

ជាមុនចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០បើកប្រជុំដោយជោគជ័យ។

សម្តេច ហ៊ុសែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងក្នុងលិខិតសាទរថា ជឿជាក់យ៉ាងមុតមាំក្រោមការដឹកនាំរបស់លោកXi Jinpingប្រធានរដ្ឋចិនប្រទេសចិននឹងសម្រេចបាននូវគោលដៅតស៊ូសតវត្សរ៍ទីពីរដែលកសាងទៅជាប្រទេសខ្លាំងក្លាទំនើបកម្មសង្គមនិយមដោយគ្រប់ជ្រុងជ្រោយបោះជំហានឆ្ពោះទៅកាន់ក្តីសុបិនចិនដែលសម្រេចភាពរុងរឿងដ៏មហិមាសារឡើងវិញរបស់ប្រជាជាតិចិន។ភាគីកម្ពុជារីករាយរួមជាមួយភាគីចិន ដើម្បីពង្រឹងទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនជំរុញកសាងសហគមន៍វាសនាតែមួយកម្ពុជានិងចិន។

លោកLee Hsien Loongនាយករដ្ឋមន្ត្រីសិង្ហបុរីបានថ្លែងក្នុងលិខិតសាទរថា ប្រទេសចិនបានដើរតួនាទីគន្លឹះលើឆាកអន្តរជាតិក្នុងការជំរុញភាពនឹងនរនិងវិបុលភាព។ការអភិវឌ្ឍដោយសន្តិវិធីរបស់ប្រទេសចិនមិនគ្រាន់តែអំណោយផលដល់ប្រជាជនចិនតែបុណ្ណោះទេ ថែមទាំងអំណោយផលចំពោះតំបន់និងពិភពលោកផងដែរ។

លោកMacronប្រធានាធិបតីបារាំងក្នុងនាមប្រជាជនបារាំងជូនពរយ៉ាងកក់ក្តៅចំពោះការដែលសាធារណរដ្ឋប្រមានិតចិនបង្កើតឡើងអស់រយៈពេល៧៣ឆ្នាំ ហើយថ្លែងថាប្រទេសបារាំងនិងចិនគួររួមគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ។

លោកNarendra Modiនាយករដ្ឋមន្រ្តីណ្ឌាថ្លែងថាប្រទេសណ្ឌានិងចិនបានដើរតួនាទីនិងមានភារកិច្ចដ៏សំខាន់ក្នុងការជំរុញអភិវឌ្ឍន៍យ៉ាងសកម្មនិងរឹងមារបស់តំបន់និងពិភពលោក។ទំនាក់ទំនងរវាងណ្ឌានិងចិនប្រកបដោយសន្តិភាពនិងស្ថិរភាពមានសារៈសំខាន់ណាស់ ភាគីណ្ឌារីករាយចិត្តរួមជាមួយភាគីចិនខិតខំប្រឹងប្រែដើម្បីការនេះ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស