ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្តឯកសារ១៦ភាគរឿង «ការដឹកនាំ»នឹងបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ដែលផ្តោតលើសមទ្ធិផលពហុវិស័យនិងកត់ត្រានូវកំណែទម្រង់ដ៏អស្ចារ្យរបស់ចិនក្នុងអំឡុងពេល១០ឆ្នាំកន្លងមក
2022-10-07 17:02:51cri
Share with:



       ដើម្បីអបអរសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលជិតនឹងបើកប្រជុំ   រឿង «ការដឹកនាំ»ដែលជាភាពយន្តឯកសារចំនួន១៦ភាគនឹងចាក់បញ្ចាំងតាមទូរទស្សន៍។

      ភាពយន្តឯកសារនេះគឺផ្តោតលើដំណើរការក្នុងយុគសម័យថ្មីដ៏មហាស្ចារ្យរបស់ប្រជាជនគ្រប់ជនជាតិ  ទូទាំងប្រទេសចិននិងបក្សសាមគ្គីគ្នាគាំទ្រការដឹកនាំនៃមជ្ឈិមបក្សកុម្មុយនីសចិនដែលមានលោក X iJinping ជាស្នូល  ដើម្បីបង្ហាញពីកម្លាំងខ្លាំងក្លានៃទស្សនៈគំនិតពិតរបស់លោក X iJinping ស្តីពីសង្គមនិយមលក្ខណៈពិសេសចិន ដែលប្រព្រឹត្តជាក់ស្តែងក្នុងយុគសម័យថ្មី  បង្ហាញយ៉ាងពេញលេញនូវសមទ្ធិផលជាប្រវត្តិសាស្ត្រ ការប្រែប្រួលជាប្រវត្តិសាស្ត្រដែលបក្សនិងរដ្ឋទទួលបានក្រោយសមាជបក្សលើកទី១៨  ហើយក៏នឹងបង្ហាញពីជីវភាពរស់នៅប្រកបដោយសុភមង្គលនិងស្មារតីដ៏ល្អបវររបស់ប្រជាជនចិនគ្រប់ជនជាតិក្នុងយុគសម័យថ្មីផងដែរ។

      ភាពយន្តនេះនឹងបង្ហាញយ៉ាងពេញលេញពីស្មារតីរបស់ជាតិចិនក្នុងយុគសម័យថ្មីដែលជឿជាក់ខ្លួនឯង ខិតខំតស៊ូ គោរពសច្ចធម៌ និងច្នៃប្រឌិតថ្មី។ គួរបញ្ជាក់ថា ក្រុមអ្នកថតបានទៅដល់ភូមិឃុំ(ផ្លូវ)ចំនួន៩៧កន្លែងនៃខេត្ត-ភូមិភាគ-ក្រុងចំនួន ២២ របស់ប្រទេសចិន បានផ្តល់បទសម្ភាសន៍ឥស្សរជនចំនួនជាង១០០រូប ដើម្បីឱ្យទស្សនិកជនអាចចាប់អារម្មណ៍កាន់តែខ្លាំង និងបង្ហាញពីមាតុប្រទេសដែលប្រែមុខមាត់ថ្មីកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

   ភាពយន្តនេះនឹងចាប់ផ្តើមចាក់បញ្ចាំងតាមប៉ុស្តិ៍ទូរទស្សន៍CCTV-1 នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនពីយប់ថ្ងៃទី ៨ ខែតុលាតទៅ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស