ក្នុងពិព័រណ៍ចិនអាស៊ានឆ្នាំ២០២២ ផលិតផលពិសេសរបស់បណ្តាប្រទេសអាស៊ានត្រូវបានអតិថជនគាំទ្រយ៉ាងខ្លាំង។ ចិននិងអាស៊ានបានបង្កើតទំនាក់ទំនងសន្ទនាជាង៣០ ឆ្នាំហើយ ក្រោមបំណងរួមដែលផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ រួមជោគវាសនា កិច្ចសហប្រតិបត្តិការរវាងគ្នាទទួលបានសមិទ្ធិផលដោយឥតឈប់ឈរ ឧទាហរណ៍ថា កំពង់ផែព័ត៌មានចិនអាស៊ានបានបង្កើតមជ្ឈមណ្ឌលគណនាលើពពកនៅកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ហើយស្ថាប័នមកពីប្រទេសចំនួន ៩ ទាំងកម្ពុជា ប្រុយនេ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ាជាដើម បានបង្កើតការិយាល័យក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិនអាស៊ាន។
រយៈពេល១០ឆ្នាំកន្លងមកនេះ ផលិតផលពិសេសអាស៊ានកាន់តែច្រើនបានចូលក្នុងទីផ្សារប្រទេសចិន ខណៈបច្ចេកវិទ្យាចិននិងផលិតផលចិនកាន់តែច្រើនក៏ចូលក្នុងទីផ្សារអាស៊ានដែរ។ ភូមិភាគស្វាយ័តGuangxi របស់ចិនបានពង្រឹងការបើកទូលាយអភិវឌ្ឍជាមួយអាស៊ាន ដើម្បីជំរុញដំណាក់កាលសមាហរណកម្មក្នុងតំបន់។ក្នុងនាមជាមហាគ្រួសារដែលទឹកដីជាប់គ្នារួមវាសនាគ្នា ចិននិងអាស៊ានចាប់ដៃឈានទៅមុខ ដើម្បីទទួលឱកាសថ្មីនៃការអភិវឌ្ឍន៍។