កិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍រួមនយោបាយអឺរ៉ុបលើកដំបូងបានបិទបញ្ចប់នៅក្រុងប្រាក រដ្ឋធានីឆេកកាលពីថ្ងៃទី ៦ ខែតុលា ។ នៅក្នុងសន្និសីទសារព័ត៌មានរួមដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនោះ លោក Fiala នាយករដ្ឋមន្ត្រីឆេកដែលកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបបានថ្លែងថា កិច្ចប្រជុំសហគមន៍រួមនយោបាយអឺរ៉ុបលើកនេះបញ្ជាក់ថា នឹងបន្តធ្វើឡើងនៅក្នុងសម័យប្រជុំលើកនេះតទៅ ហើយបន្ទាប់មកនឹងបើកធ្វើទៅនៅក្រុង Moldova ប្រទេសអេស្ប៉ាញនិងអង់គ្លេសដោយឡែកពីគ្នា ។
ក្នុងខែឧសភាឆ្នាំ ២០២២ នេះលោក Macron ប្រធានាធិបតីបារាំងបានស្នើឱ្យបង្កើតសហគមន៍រួមនយោបាយអឺរ៉ុបមួយនៅឯពិធីបិទបញ្ចប់នៃវេទិកាអនាគតអឺរ៉ុប ។ ពេលចូលរួមសន្និសីទសារព័ត៌មាននៅថ្ងៃទី ៦ ខែតុលា លោក Macron បានថ្លែងថា សម័យប្រជុំលើកនេះនឹងផ្តោតលើការបង្កើនការការពារហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុបសំខាន់ៗ រួមមានបំពង់បង្ហូរឧស្ម័នធម្មជាតិនិងផ្កាយរណប ការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណេត ការដោះស្រាយជម្លោះក្នុងតំបន់ ការសម្របសម្រួលគោលនយោបាយថាមពលនិងអន្តោប្រវេសន៍ជាដើម ។
អ្នកវិភាគបានចង្អុលបង្ហាញថា ដោយសារប្រទេសនិងតំបន់ដែលបានចូលរួមយ៉ាងច្រើន ហើយនៅតែមានជម្លោះនឹងគ្នា និងភាពខុសគ្នាជាច្រើនរវាងប្រទេសមួយចំនួន សហគមន៍រួមនយោបាយអឺរ៉ុបអាចនឹងក្លាយទៅជាក្លឹបជជែកដែលមិនអាចដោះស្រាយបញ្ហាសំខាន់ៗបាន ៕