ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ទំនប់Tongjiនៅខេត្តSichuan ចម្ការស្រែXinghua នៅខេត្តJiangsu តំបន់ស្រោចស្រពបុរាណSonggu នៅខេត្តZhejiang និងស្រែជណ្ដើរតាមជម្រាលភ្នំ Shangbao នៅខេត្តJiangxi របស់ប្រទេសចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវិស្វកម្មស្រោចស្រពពិភពលោកឆ្នាំ២០២២។
អ្នកកាសែតទទួលបានព័ត៌មានពីក្រសួងធនធានទឹកចិនបានឱ្យដឹងថា បូករួមទាំង៤កន្លែងដែលពោលដូចខាងលើនេះ ប្រទេសចិនមានកន្លែងចំនួន ៣០ត្រូវដាក់បញ្ចូលក្នុងតារាងបេតិកភណ្ឌវិស្វកម្មស្រោចស្រពពិភពលោក។
សូមបញ្ជាក់ថា បច្ចុប្បន្នចំនួនសរុបនៃបេតិកភណ្ឌវិស្វកម្មស្រោចស្រពពិភពលោកមាន១៤០កន្លែងដែលស្ថិតនៅប្រទេសចំនួន១៨។
មន្ត្រីក្រសួងធនធានទឹកចិនបានណែនាំថា បេតិកភណ្ឌវិស្វកម្មស្រោចស្រពពិភពលោករបស់ប្រទេសចិនមានគ្រប់ប្រភេទ។ វិស្វកម្មស្រោចស្រពរបស់ប្រទេសចិនដែលបានដំណើរការប្រើប្រាស់ដល់បច្ចុប្បន្នសុទ្ធតែជាគំរូនៃវិស្វកម្មធារាសាស្ត្រអេកូឡូស៊ី ការស្រាវជ្រាវនិងបូកសរុបចំពោះបច្ចេកវិទ្យា តម្លៃវប្បធម៌ និងបទពិសោធគ្រប់គ្រងនៃវិស្វកម្មទំនប់ទាំងអស់នេះមានសារៈសំខាន់ចំពោះការជំរុញអភិវឌ្ឍជនបទនិងការកសាងអរិយធម៌អេកូឡូស៊ី៕