ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបច្ចុប្បន្នក្នុងកែវភ្នែករបស់ជនបរទេស៖ ការអភិវឌ្ឍបែបអេកូឡូស៊ីបង្កើតជាផ្ទាំងគំនូរថ្មីដ៏ស្រស់ស្អាត
2022-10-06 15:01:31cri
Share with:


    ទឹកខៀវភ្នំបៃតង គឺជាគិរីមាសគិរីប្រាក់  ប៉ុន្មានឆ្នាំកន្លងមក ប្រទេសចិនបានរុករករូបមន្តអភិវឌ្ឍន៍ថ្មីតាមគំនិតនិងការអនុវត្តរបស់ខ្លួន ដើម្បីជំរុញការកសាងអរិយធម៌អេកូឡូស៊ីជាសកល 

    ការអភិវឌ្ឍបែបបៃតងនិងការអភិរក្សអេកូឡូស៊ីបាននិងកំពុងតែក្លាយទៅជា"នាមប័ណ្ណ"ថ្មីមួយរបស់ប្រទេសចិន មិត្តបរទេសដែលរស់នៅប្រទេសចិនក្នុងរយៈកាលយូរ មិនត្រឹមតែបានមើលឃើញទឹកខៀវភ្នំបៃតងនិងភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយល់ដឹងពីអាថ៌កំបាំងបៃតងក្នុងការអភិវឌ្ឍជានិរន្ត៍រភាពរបស់ចិនទៀតផង។

    លោក Michael Crook រស់នៅក្រុងប៉េកាំង ឆ្នាំនេះអាយុ ៧០ គាត់ជាសមាជិកបក្សកុម្មុយនីស្តអង់គ្លេស។ លោកបានថ្លែងថា ចំណាប់អារម្មណ៍ដ៏ច្បាស់លាស់បំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះគឺ អេកូបរិស្ថានរបស់ចិនត្រូវបានកែលម្អយ៉ាងលេចធ្លោ។

    លោក Joshua Dominick ដែលមកពីអាមេរិកបានដើរចូលស្រុក Rongjiang ខេត្តGuizhou ជាថ្មីម្តងទៀតនៅក្នុងឆ្នាំនេះ លោកបានចាប់អារម្មណ៍នឹងការប្រែប្រួលខាងអេកូឡូស៊ីដែលខុសគ្នានឹងរយៈពេលប្រាំឆ្នាំមុនដែលលោកទៅដល់ជាលើកទីមួយ៖ ការប្រែប្រួលធំបំផុតគឺទឹក ពីមុនខ្ញុំចាំច្បាស់ថាក្នុងទឹកមានសំរាមទាំងអស់ ឥឡូវទឹកថ្លាល្អណាស់។

     ការបង្កើនកសាងអរិយធម៌អេកូឡូស៊ី ជាគំនិតរួមនិងការអំពាវនាវរួមរបស់ប្រជាជនចិនក្នុងការស្វែងរកជីវភាពរស់នៅប្រកបដោយគុណភាពខ្ពស់ ជិត ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនសរុបបានទម្លាក់ថវិកាមជ្ឈិមលើសពី ១០០ ប៊ីលានយាន់ប្រាក់ចិនសម្រាប់ផ្តល់ការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ហេតុនេះគុណភាពបរិស្ថានត្រូវបានកែលម្អយ៉ាងលេចធ្លោ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស