ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិភពលោកចាប់អារម្មណ៍អំពីបម្រែបម្រួលយ៉ាងខ្លាំងនិងអស្ចារ្យនៃប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ
2022-10-06 12:58:03cri
Share with:

    ក្នុងឱកាសទិវាបុណ្យជាតិចិន សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏អស្ចារ្យក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនៃប្រទេសចិនយុគសម័យថ្មី ហើយជូនពរឱ្យសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ អាចបើកធ្វើដោយរលូន ។

    នៅមុនបុណ្យជាតិចិន អ្នកទទួលខុសត្រូវអង្គការអន្តរជាតិ ដូចជាទីចាត់ការអង្គការសហប្រជាជាតិប្រចាំនៅហ្សឺណេវ អង្គការកម្មសិទ្ធបញ្ញាពិភពលោក អង្គការពលករអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោកជាដើម ព្រមនិងតំណាងប្រទេសជាច្រើនប្រចាំជាអចិន្ត្រៃយ៍នៅក្រុងហ្សឺណេវ បានសំដែងការកោតសរសើរអស់ពីចិត្តចំពោះសមិទ្ធផលដ៏ធំធេងដែលប្រទេសចិនទទួលបានក្នុងរយៈពេល ១០ ឆ្នាំនៃយុគសម័យថ្មី ហើយជូនពរឱ្យសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ អាចបើកធ្វើដោយជោជ័យ ហើយបានសំដែងថារីករាយបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យជាមួយប្រទេសចិនតទៅទៀត រង់ចាំប្រទេសចិនបន្តដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ និងរួមចំណែកកាន់តែធំសម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍នៃពិភពលោក ។

    តស៊ូ ១០ ឆ្នាំ អភិវឌ្ឍ ១០ ឆ្នាំ ។ អត្រានៃបរិមាណសរុបសេដ្ឋកិច្ចចិនបានកើនឡើងពី ១១.% ដល់ទៅ ១៨% នៃសេដ្ឋកិច្ចពិភពលោក អត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចពិភពលោកជារៀងរាល់ឆ្នាំមានដល់ទៅ ៣០% តម្លៃផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើងពី ៦៣០០ ដុល្លារអាមេរិកដល់ទៅជាង ១២០០០ ដុល្លារអាមេរិក ។ល។

    សមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចិនធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល!

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស