ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការរាប់ថយក្រោយមួយខែនៃពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៥
2022-10-06 13:59:19cri
Share with:

     ១ ខែក្រោយ ពិព័រណ៍ថ្នាក់ជាតិដែលមានប្រធានបទអំពីការនាំចូលទី ១ នៃពិភពលោកនឹងរៀបចំម្តងទៀតនៅក្រុងសៀងហៃប្រទេសចិន ។

    ពិព័រណ៍នាំចូលអន្តរជាតិចិនដែលមួយឆ្នាំម្តងគឺជាការបង្ហាញយ៉ាងរស់រវើកនៃការពង្រីកការបើកចំហឥតឈប់ឈរនៃប្រទេសចិនក្នុងយុគសម័យថ្មី ក៏ជាសក្ខីភាពដ៏សំខាន់នៃសហគ្រាសបណ្តាប្រទេសចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ។

    មន្ត្រីនៃនាយកដ្ឋាននាំចូលអន្តរជាតិចិនបានឧទ្ទេសនាមថា បច្ចុប្បន្ន ការជ្រើសរើសយកសហគ្រាសចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មត្រូវបានបញ្ចប់ មានក្រុមហ៊ុន ២៨០ ក្នុងចំណោមក្រុមហ៊ុនកំពូល ៥០០ នៃពិភពលោកនិងក្រុមហ៊ុនឈានមុខគេខាងឧស្សាហកម្មនឹងចូលរួម ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៥ មានកម្រិតកាន់តែខ្ពស់និងមានឯកទេសកាន់តែខ្លាំង ។ សហគ្រាសគ្រឿងបរិក្ខារវេជ្ជសាស្ត្រធំៗទាំង១០ សហគ្រាសឱសថធំៗទាំង១០ សហគ្រាសរថយន្តធំៗទាំង១០ជាដើមសុទ្ធតែនឹងចូលរួមពិព័រណ៍ ប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវចំនួន ៤០ និងសហគ្រាសមកពីប្រទេសជាសមាជិកRCEP ចំនួន ១៣ ចូលរួមផងដែរ ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស