ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដោយបានគាំទ្រយ៉ាងមុតមាំដល់បុព្វហេតុយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីនក្នុងការទាមទារឱ្យរៀបចំសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជាតិឡើងវិញ
2022-10-01 14:52:36cri
Share with:

    នៅថ្ងៃទី ៣០ ខែកញ្ញា តាមម៉ោងក្នុងតំបន ក្នុងកិច្ចប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀងនៅប្រទេសស្វ៊ីសបានថ្លែងសុន្ទរកថាក្នុងការជជែកដេញដោលជាទូទៅអំពីការពិនិត្យពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សនៅទឹកដីរបស់ប៉ាឡេស្ទីននិងប្រទេសអារ៉ាប់ដទៃទៀតដែលត្រូវកាន់កាប់ថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់បុព្វហេតុយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីនក្នុងការទាមទារឱ្យរៀបចំសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជាតិឡើងវិញ ។

    លោក Chen Xu លើកឡើងថា ជានិច្ចកាល ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់បុព្វហេតុយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីនក្នុងការទាមទារឱ្យរៀបចំសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជាតិឡើងវិញ គាំទ្រយ៉ាងមុតមាំដល់ការចាប់ដំណើរការជាថ្មីឡើងវិញនូវការចរចារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលក្នុងពេលឆាប់ៗដោយឈរលើមូលដ្ឋាននៃ"ផែនការប្រទេសពីរ" ក៏ដូចជាគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានអធិបតេយ្យភាពនិងឯករាជ្យភាពពេញលេញនិងចាត់ទុកក្រុងហ្សេរុយសាឡិមខាងកើតជារដ្ឋធានីលើមូលដ្ឋានខ្សែបន្ទាត់ព្រំដែនដែលបានកំណត់នៅឆ្នាំ ១៩៦៧ ក្នុងពេលឆាប់ៗ ដើម្បីសម្រេចបានពីឬគល់នូវការរួមរស់នៅដោយសនិ្តសហវិជ្ជមានរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនិងសម្រេចបាននូវសន្តិភាពដ៏យូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ក្នុងន័យផ្តល់ការធានាដ៏រឹងមាំដល់ការទទួលបានសិទ្ធិមនុស្សរបស់ប្រជាជនក្នុងតំបន់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស