ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានទូត ស្ថានកុងស៊ុលនិងគណៈប្រេសិតចិនប្រចាំនៅបរទេសរៀបចំធ្វើសកម្មភាពអបអរសាទរខួបទី៧៣នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន ឥស្សរជនរបស់ប្រទេសជាច្រើនកោតសរសើរសមិទ្ធផលអភិវឌ្ឍន៍របស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅហើយរំពឹងថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅ
2022-10-01 14:54:07cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ស្ថានទូត ស្ថានកុងស៊ុលនិងគណៈប្រេសិតចិនប្រចាំនៅបរទេសបានរៀបចំធ្វើសកម្មភាពដូចជាពិធីបដិសណ្ឋារកិច្ចអបអរសាទរបុណ្យជាតិចិនជាដើមនៅកន្លែងផ្ទាល់ឬក៏តាមអនឡាញ ដើម្បីអបអរសាទរខួបទី៧៣នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន ។ អ្នកទទួលខុសត្រូវអង្គការអន្តរជាតិ អ្នកនយោបាយសំខាន់ៗព្រមទាំងឥស្សរជនគ្រប់មជ្ឈដ្ឋានជាច្រើនរូបបានអញ្ជើញចូលរួមសកម្មភាព ឬក៏ថ្លែងសុន្ទរកថាអបអរសាទរបុណ្យជាតិចិនតាមរយៈវិធីផ្សេងទៀត ដើម្បីកោតសរសើរសមិទ្ធផលអភិវឌ្ឍន៍ដែលចិនទទួលបានក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ព្រមទាំងរំពឹងទុកថា ចិនអាចបន្តដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ក៏ដូចជារួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។

ថ្លែងក្នុងសុន្ទរកថា លោក Csaba Korosi ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រទេសចិនទទួលបានក្នុងការអភិវឌ្ឍ ។ លោកបានថ្លែងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយភាគីចិនមានអំណោយផលដល់ការពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ ។

លោក Courtenay Rattray ប្រធានការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិបានតំណាងឱ្យលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងសុន្ទរកថាថា អង្គការសហប្រជាជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះឋានៈនិងតួនាទីរបស់ចិន ហើយកោតសរសើរចំពោះចិនដែលបានរួមចំណែកយ៉ាងខ្លាំងដល់អង្គការសហប្រជាជាតិ ។

លោកស្រី Sara Zimmerman Duterte-Carpio អនុប្រធានាធិបតីហ្វីលីពីនបានថ្លែងសុន្ទរកថាថា អាស្រ័យដោយការរួមចំណែករបស់ប្រទេសចិន អាស៊ីបានក្លាយជាតំបន់ដែលសេដ្ឋកិច្ចកើនឡើងលឿនបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ។ ហ្វីលីពីនរំពឹងទុកថា នឹងធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយប្រទេសចិន ដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់ប្រទេសទាំងពីរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស