ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងថាមពលរបស់សហភាពអឺរ៉ុបមិនបានមូលមតិជាឯកច្ឆន្ទអំពីការកំណត់តម្លៃអតិបរមារបស់ឧស្ម័នធម្មជាតិនោះទេ
2022-10-01 14:49:37cri
Share with:

ថ្ងៃទី៣០ ខែកញ្ញា កិច្ចប្រជុំវិសាមញ្ញនៃរដ្ឋមន្ត្រីក្រសួងថាមពលរបស់សហភាពអឺរ៉ុបបានបើកធ្វើនៅក្រុង ប្រ៊ុចសែល រដ្ឋធានីប្រទេសបែលហ្ស៊ិក កិច្ចប្រជុំលើកនេះបានឈានដល់កិច្ចព្រមព្រៀងនយោបាយស្តីពីវិធានការជាបន្ទាន់សម្រាប់បញ្ចុះតម្លៃថាមពល ប៉ុន្តែមិនបានមូលមតិជាឯកច្ឆន្ទអំពីការកំណត់តម្លៃអតិបរមារបស់ឧស្ម័នធម្មជាតិនោះទេ ។

ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកស្រី Kadri Simson សមាជិកសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការថាមពលបានថ្លែងថា ដោយមកពីរដ្ឋសមាជិកមួយចំនួនសម្គាល់ឃើញថា ការកំណត់តម្លៃអតិបរមាចំពោះឧស្ម័នធម្មជាតិដែលរុស្ស៊ីបាននាំចេញ ក្នុងនោះបូករួមទាំងឧស្ម័នធម្មជាតិរាវផងដែរ ជាការដាក់ទណ្ឌកម្មម្យ៉ាង ដូច្នេះ កិច្ចប្រជុំលើកនេះមិនបានមូលមតិជាឯកច្ឆន្ទអំពីការនេះទេ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស