ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនថ្លែងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងរដ្ឋសមាជិកនៃអង្គការសហប្រតិបតិ្តការសៀងហៃទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់
2022-09-30 15:05:04cri
Share with:

    ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ បានប្រារព្ធធ្វើ ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងកាលពីថ្ងៃទី ២៩ ខែកញ្ញាថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃរដ្ឋសមាជិកនានា កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងរដ្ឋសមាជិកនៃអង្គការសហប្រតិបតិ្តការសៀងហៃទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ ប្រទេសចិនរីករាយរួមសហការជាមួយក្រសួង-ស្ថាប័នការពារជាតិនិងកងទ័ពនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបតិ្តការសៀងហៃដើម្បីធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ក៏ដូចជារួមគ្នាពង្រឹងរបាំងដ៏រឹងមាំដើម្បីគាំពារសន្តិសុខរួមនិងសន្តិសុខទូទៅ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស