ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិននិងអាហ្សង់ទីនបានបង្កើតជាគំរូនៃកិច្ចសហប្រតិបតិ្តការដោយសាមគ្គីគ្នារវាងប្រទេសទីផ្សារងើបឡើងថ្មី
2022-09-30 09:51:26cri
Share with:

      យប់ថ្ងៃទី២៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសាទរជូនចំពោះវេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីន ដោយរំពឹងថា វេទិកាលើកនេះអាចជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្សង់ទីន  បើកទំព័រយុគសម័យថ្មី និងរួមចំណែកកាន់តែធំក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីនក្នុងយុគសម័យថ្មី ក៏ដូចជាសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ។ ថ្លែងក្នុងសារសាទរជូនចំពោះវេទិកា លោក Fernández ប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា រំពឹងទុកថា ភាគីទាំងពីរអាចធ្វើកិច្ចសហប្រតិបតិ្តការឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកកាន់តែធំដល់សុខសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរនិងសន្តិភាពពិភពលោក ។

ឆ្នាំនេះជាខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្សង់ទីន  ។ “ ប្រទេសចិននិងអាហ្សង់ទីនជាមិត្តភក្តិល្អនិងជាដៃគូល្អ ” សេចកី្តសនិ្នដ្ឋានរបស់ លោកប្រធានរដ្ឋចិន Xi Jinping ដែលបានចែងក្នុងសារលិខិតនេះ ទទួលបានការបញ្ជាក់ក្នុងដំណើរអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍កន្លងមក ។ កាលពីខែកុម្ភៈឆ្នាំនេះ ប្រទេសចិននិងអាហ្សង់ទីនបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមអំពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសអាហ្សង់ទីនបានរំលឹកឡើងវិញពីគោលការណ៍ចិនតែមួយ រីឯប្រទេសចិនវិញក៏បានរំលឹកឡើងវិញថា គាំទ្រសំណូមពររបស់ប្រទេសអាហ្សង់ទីនដែលចង់អនុវត្តអធិបតេយ្យភាពទាំងស្រុងក្នុងបញ្ហាប្រជុំកោះ Malvinas ផងដែរ ។ ការគាំទ្រយ៉ាងមុតមាំដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកបែបនេះ គឺជាស្នូលនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ។

  ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍប្រកបដោយភាពនឹងនរនិងរឹងមាំរបស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្សង់ទីន បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាហ្សង់ទីន បានកើនឡើង២៨,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានឡើងដល់១៧៨៣០លានដុល្លារអាមេរិក ប្រទេសចិនបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីពីររបស់អាហ្សង់ទីនតទៅទៀត ។ នៅខែកុម្ភៈ ឆ្នាំនេះ ចិននិងអាហ្សង់ទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនជាង១០ច្បាប់ ក្នុងនោះបូករួមទាំងអនុស្សរណៈយោគយល់នៃកិច្ចសហប្រតិបតិ្តការស្តីពីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាដើម ដែលពាក់ព័ន្ធដល់វិស័យជាច្រើន ដូចជាកសិកម្ម សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតងជាដើម ។

ក្នុងវេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសថា នឹងចាប់ដៃជាមួយដៃគូប្រព័ន្ធសារព័ត៌មាននៃប្រទេសអាហ្សង់ទីន រួមគ្នារៀបចំសកម្មភាព “សប្តាហ៍វប្បធម៌រវាងចិននិងអាហ្សង់ទីន ” និងចាប់ដំណើរការ “កិច្ចសហប្រតិបតិ្តការព័ត៌មានរវាងចិននិងប្រទេសអាមេរិកឡាទីន ” ជាដើម ។ ពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក Juan Ross រដ្ឋលេខាធិការទទួលបន្ទុកប្រព័ន្ធសារព័ត៌មានសាធារណៈនៃប្រទសេអាហ្សង់ទីនបានថ្លែងថា ចិននិងអាហ្សង់ទីនជាដៃគូសហប្រតិបតិ្តការនិងមិត្តភក្តិដ៏ល្អនិងពិតប្រាកដ ។

ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ ទំហំនាំចេញរបស់ចិនទៅកាន់ទ្វីបអាមេរិកឡាទីនមានចំនួន៩៤៧៧៦០លានដុល្លារអាមេរិក បានកើនជាង២១,៤ភាគរយប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន  ទំហំនាំចូលគឺ៨៨៥៤២០លានដុល្លារអាមេរិក បានកើនជាង៨ភាគរយប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន  ។ នៅពីក្រោយស្នាដៃគួរឱ្យកត់សម្គាល់ទាំងនេះ គឺសហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីនបានរីកលូតលាស់យ៉ាងផុលផុសដែលសមស្របនឹងនិន្នាការជាទូទៅ ។

   នៅអាមេរិកឡាទីនមានសុភាសិតមួយឃ្លា គឺ “មិត្តភក្តិពិតប្រាកដអាចធ្វើឱ្យមនុស្សនៅម្ខាងទៀត នៃពិភពលោករំភើបចិត្ត ” ។ នៅពេលអនាគត នាវាយក្សនៃកិច្ចសហប្រតិបតិ្តការវាងចិននិងអាមេរិកឡាទីននឹងបន្តបរធ្វើដំណើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស