ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនលើកឡើងថា ការពិគ្រោះពិភាក្សាតាមរយៈការរៀបចំកិច្ចសន្ទនាជាមធ្យោបាយតែមួយគត់សម្រាប់ដោះស្រាយបញ្ហាអាវុធគីមីស៊ីរី
2022-09-30 10:40:05cri
Share with:

      ពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហអំពីបញ្ហាអាវុធគីមីស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី២៩ខែកញ្ញា លោកSunZhiqiangទីប្រឹក្សានៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ការពិគ្រោះពិភាក្សាតាមរយៈការរៀបចំកិច្ចសន្ទនាជាមធ្យោបាយតែមួយគត់សម្រាប់ដោះស្រាយបញ្ហាអាវុធគីមីស៊ីរី។

      លោកSunZhiqiangបានថ្លែងថា ភាគីចិនបានសង្កេតឃើញថា រដ្ឋាភិបាលស៊ីរីនិងលេខាធិការដ្ឋានផ្នែកបច្ចេកទេសនៃអង្គការហាមឃាត់អាវុធគីមីបានធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហារាយការណ៍និងវាយតម្លៃតាមទម្រង់ផ្ញើសំបុត្រ ភាគីចិនអំពាវនាវឱ្យលេខាធិការដ្ឋានផ្នែកបច្ចេកទេសគោរពយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ក្នុងបញ្ហាធ្វើទិដ្ឋាការរបស់រដ្ឋហត្ថលេខីនៃសន្ធិសញ្ញា។

      លោកSunZhiqiangបានថ្លែងទៀតថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេស អង្គការឬបុគ្គលណាមួយប្រើប្រាស់អាវុធគីមី ទោះក្នុងកាលៈទេសៈណាក្តី។ពិភពលោកគួរដើរចេញឱ្យផុតពីរាល់ការគំរាមកំហែងពីអាវុធគីមី៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស