ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការកម្មសិទ្ធិបញ្ញាពិភពលោកថ្លែងថា ចំណាត់ថ្នាក់របស់ចិនក្នុងវិស័យច្នៃប្រឌិតថ្មីលើទូទាំងពិភពលោកបានកើនឡើងជាបណ្តើរៗ
2022-09-30 10:48:35cri
Share with:

តាមសន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ២០២២ដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចេញផ្សាយកាលពីថ្ងៃទី២៩ខែកញ្ញាឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិនក្នុងវិស័យច្នៃប្រឌិតថ្មីលើទូទាំងពិភពលោកបានកើនឡើងជាបណ្តើរៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានឡើងដល់លេខរៀងទី១១នៅឆ្នាំ២០២២ ។

លោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានថ្លែងក្នុងសន្និសីទប្រកាសសន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ២០២២ថា សមិទ្ធផលដែលចិនទទួលបាននោះបានបង្ហាញពីប្រសិទ្ធភាពដែលប្រទេសមួយចាត់ទុកការច្នៃប្រឌិតថ្មីជាកម្លាំងចលករនៃកំណើននិងផ្តោតការយកចិត្តទុកដាក់យ៉ាងច្រើន ។ ប្រទេសចិនបានបង្កើតប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតថ្មីតាមវិធីគ្រប់ជ្រុងជ្រោយ នេះជាកត្តាដ៏សំខាន់មួយនៃភាពជោគជ័យរបស់ចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស