ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសំណេះសំណាលជាមួយតំណាងនៃក្រុមការងារគម្រោងសិក្សាស្រាវជ្រាវនិងផលិតយន្តហោះដឹកអ្នកដំណើរធុនធំC919 ព្រមទាំងបានចូលទស្សនាពិព័រណ៍ដាក់បង្ហាញសមិទ្ធផល
2022-09-30 20:00:28cri
Share with:

រសៀលថ្ងៃទី៣០ ខែកញ្ញា នៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបសំណេះសំណាលជាមួយតំណាងនៃក្រុមការងារគម្រោងសិក្សាស្រាវជ្រាវនិងផលិតយន្តហោះដឹកអ្នកដំណើរធុនធំC919 ព្រមទាំងបានចូលទស្សនាពិព័រណ៍ដាក់បង្ហាញសមិទ្ធផល លោកបានទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផលជាដំណាក់កាលនៃគម្រោងសិក្សាស្រាវជ្រាវនិងផលិតយន្តហោះដឹកអ្នកដំណើរធុនធំC919 ។

លោក Xi Jinping បានគូសបញ្ជាក់ថា ការធ្វើឱ្យយន្តហោះធុនធំរបស់ចិនហោះហើរលើផ្ទៃមេឃពណ៌ខៀវ ជាឆន្ទៈរបស់ប្រទេសជាតិ សិបុនរបស់ប្រជាជាតិនិងក្តីបំណងរបស់ប្រជាជន ។ ត្រូវពង្រីកយ៉ាងពេញលេញនូវឧត្តមភាពខាងប្រព័ន្ធរបបរបស់ចិនបែបថ្មី ជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាខាងផ្នែកផលិតកម្មយ៉ាងពិតប្រាកដ ធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងសម្រេចបាននូវសុបិនចិនដែលស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។

    បន្ទាប់ពីបញ្ចង់កិច្ចជំនួប លោកប្រធាន Xi Jinping និងថ្នាក់ដឹកនាំផ្សេងទៀតបានអញ្ជើញចូលទស្សនាពិព័រណ៍ដាក់បង្ហាញសមិទ្ធផលនៃគម្រោងសិក្សាស្រាវជ្រាវនិងផលិតយន្តហោះដឹកអ្នកដំណើរធុនធំC919 ហើយបានស្តាប់ការឧទ្ទេសនាមពីសភាពការណ៍ពាក់ព័ន្ធលើវិស័យរចនាប្លង់ ផលិត សាកល្បងហោះហើរនិងសមស្របនឹងអាកាសចរណ៍ជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស