ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិន្នន័យកែតម្រូវចុងក្រោយបង្ហាញថា GDP អាមេរិកនៅត្រីមាសទី ២ ឆ្នាំនេះបានធ្លាក់ចុះ ០,៦ ភាគរយ
2022-09-30 10:48:15cri
Share with:

    តាមទិន្នន័យកែតម្រូវដែលបានប្រកាសកាលពីថ្ងៃទី ២៩ ខែកញ្ញាដោយក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា បើគិតតាមអត្រាប្រចាំឆ្នាំ ផលិតផលក្នុងស្រុកសរុបនៃសហរដ្ឋអាមេរិកនៅត្រីមាសទី ២ ឆ្នាំនេះបានធ្លាក់ចុះ ០,៦ ភាគរយដែលស្មើគ្នានឹងទិន្នន័យជំហានដំបូងដែលប្រកាសនៅពេលមុននេះ ។

    ទិន្នន័យកែតម្រូវបានបង្ហាញថា នៅត្រីមាសទីពីរឆ្នាំនេះ ការចំណាយលើការប្រើប្រាស់របស់បុគ្គលនៅសហរដ្ឋអាមេរិកបានកើនឡើង ២ ភាគរយ ដែលបានកើនឡើង ០,៥ ភាគរយបើប្រៀបធៀបនឹងទិន្នន័យដែលប្រកាសនៅពេលមុននេះ ។ ក្រៅពីនេះ បើគិតតាមអត្រាប្រចាំឆ្នាំ សេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី ១ ឆ្នាំនេះបានធ្លាក់ចុះ ១,៦ ភាគរយ នេះគឺមានន័យថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះក្នុងរយៈពេលពីរត្រីមាសជាប់ៗគ្នា ពោលគឺ មានលទ្ធភាពធ្លាក់ក្នុងភាពថមថយចុះបែបបច្ចេកទេស ។

    ជាធម្មតា ក្រសួងពាណិជ្ជកម្មអាមេរិកនឹងធ្វើការប៉ាន់ប្រមាណចំនួន៣លើកចំពោះទិន្នន័យអំពីផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសដោយអនុលោមតាមព័ត៌មានដែលត្រូវបានកែលម្អជាបន្តបន្ទាប់ ។ ទិន្នន័យជំហានដំបូងអំពីផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ៣ ឆ្នាំនេះនឹងត្រូវប្រកាសនៅថ្ងៃទី ២៧ ខែតុលាខាងមុខ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស