ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Angela Dorothea Merkel អតីតនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថ្លែងថា គួរតែយកចិត្តទុកដាក់ចំពោះការសម្តែងអាកប្បកិរិយារបស់លោកភូទីន ប្រធានាធិបតីរុស្ស៊ី នេះដាច់ខាតមិនមែនជាភាពទន់ខ្សោយឬគោលនយោបាយបណ្តែតបណ្តោយនោះទេ
2022-09-30 15:11:46cri
Share with:

    តាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍ ZDF របស់អាល្លឺម៉ង់និងស្ថានីយទូរទស្សន៍ Russia Today របស់រុស្ស៊ីឱ្យដឹងថា កាលពីថ្ងៃទី២៧ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោកស្រី Angela Dorothea Merkel អតីតនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានព្រមាននៅពេលអញ្ជើញចូលរួមពិធីសម្ពោធមូលនិធិ MerkelHelmut Kohl ថា ត្រូវចាត់ទុកលោកភូទីន ប្រធានាធិបតីរុស្ស៊ីជាដៃគូសន្ទនាដ៏ម៉ឺងម៉ាត់មួយរូប ។ លោកស្រី Merkel បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះការសម្តែងអាកប្បកិរិយារបស់លោកភូទីនដាច់ខាតមិនមែនជាភាពទន់ខ្សោយឬគោលនយោបាយបណ្តែតបណ្តោយនោះទេ តែគឺជាភាពវៃឆ្លាតម្យ៉ាងផ្នែកនយោបាយ ពោលគឺ វាមានអំណោយផលដល់ការបង្កើតឱកាសថ្មីសម្រាប់ដោះស្រាយបញ្ហា ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស