ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនតំណាងឱ្យប្រទេសដែលមានទស្សនៈស្រដៀងគ្នាថ្លែងសុន្ទរកថារួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើបំពានសិទ្ធិមនុស្សរបស់ជនជាតិដើមភាគតិច
2022-09-30 10:30:06cri
Share with:

      ថ្ងៃទី២៩ ខែកញ្ញា កិច្ចប្រជុំលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានរៀបចំធ្វើកិច្ចសន្ទនាជាមួយអ្នករាយការណ៍ជាពិសេសអំពីបញ្ហាសិទ្ធិមនុស្សរបស់ជនជាតិដើមភាគតិច ។ ឯកអគ្គរដ្ឋទូតចិន លោក Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិក្រុងញូវយ៉ក និងអង្គការអន្តរជាតិផ្សេងទៀងនៅប្រទេសស្វ៊ីសបានតំណាងឱ្យប្រទេសដែលមានទស្សនៈស្រដៀងគ្នាថ្លែងសុន្ទរកថារួម ដោយបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើបំពានសិទ្ធិមនុស្សរបស់ជនជាតិដើមភាគតិច ហើយដាស់តឿនឱ្យប្រទេសពាក់ព័ន្ធរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ដើម្បីផ្តល់យុតិ្តធម៌និងសច្ចធម៌នៃប្រវត្តិសាស្ត្រជូនជនជាតិដើមភាគតិចវិញ ។

      សុន្ទរកថារួមបានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏ដូចជាអ្នកជំនាញនៃស្ថាប័នពិសេសពាក់ព័ន្ធ ឃ្លាំមើលនិងដាស់តឿនឱ្យប្រទេសទាំងនេះកែតម្រូវកំហុសខ្លួន និងចាត់វិធានការជាក់ស្តែងដើម្បីជំរុញនិងការពារសិទ្ធិមនុស្សរបស់ជនជាតិដើមភាគតិច ៕

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស