ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការកាត់បន្ថយការខូចខាតខាងស្បៀងអាហារជាមួយបណ្តាភាគីនានា
2022-09-30 10:40:52cri
Share with:

      ថ្ងៃទី២៩ខែកញ្ញា ជា"ទិវាអន្តរជាតិស្តីពីការឃោសនាពីបញ្ហាខូចខាតនិងខ្ជះខ្ជាយស្បៀងអាហារ”។ពេលឆ្លើយសំណួរពាក់ព័ន្ធនៅថ្ងៃដដែល លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនរីករាយចែករំលែកបទពិសោធពាក់ព័ន្ធជាមួយបណ្តាប្រទេសនានា ដើម្បីជំរុញយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការកាត់បន្ថយការខូចខាតខាងស្បៀងអាហារ ដើម្បីរួមគ្នាគាំពារសន្តិសុខស្បៀងអាហារជាសកល។

      លោកWangWenbinបានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុកការដោះស្រាយបញ្ហាហូបចុកឱ្យបានល្អជាកិច្ចការចម្បងនៃអភិបាលកិច្ចរបស់រដ្ឋាភិបាល ហើយតម្កល់ទុកការកាត់បន្ថយការខូចបង់និងខ្ជះខ្ជាយស្បៀងអាហារជាមធ្យោបាយដ៏សំខាន់សម្រាប់ធានាដល់សន្តិសុខស្បៀងអាហារ។ តាមស្ថិតិថ្មីបំផុតនៃផែនការស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិឱ្យដឹងថា នៅទូទាំងពិភពលោកមានមនុស្សប្រហែល៣៤៥លាននាក់នៃប្រទេសចំនួន៨២កំពុងប្រឈមនឹងអសន្តិសុខខ្លាំងខាងស្បៀងអាហារ។

      លោកWangWenbinបានថ្លែងទៀតថា ប្រទេសចិនសូមដាស់តឿនម្តងទៀតឱ្យប្រទេសរីកលូតលាស់រ៉ាប់រងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនយ៉ាងប្រាកដប្រជា ដើម្បីរួមចំណែកក្នុងការជំរុញឱ្យសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិនិងគោលដៅស្តីពី"គ្មានភាពអត់ឃ្លាន”និង"គ្មានភាពក្រីក្រ"៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស