ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីនបានប្រារព្ធធ្វើ លោកHuangKunmingអញ្ជើញចូលរួមវេទិកា ព្រមទាំងអានសារសាទររបស់លោកស៊ីជីនភីងប្រធានរដ្ឋចិន
2022-09-29 10:36:08cri
Share with:

      ថ្ងៃទី២៨ខែកញ្ញា វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង លោកHuangKunmingសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមវេទិកា ព្រមទាំងអានសារសាទររបស់លោកស៊ីជីនភីងប្រធានរដ្ឋចិននិងថ្លែងសុន្ទរកថា។លោកNarvajaឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅប្រទេសចិនបានអានសារសាទររបស់លោកFernandezប្រធានាធិបតីអាហ្សង់ទីន។

      ថ្លែងក្នុងសុន្ទរថា លោកHuangKunmingបានលើកឡើងថា សារសាទររបស់លោកស៊ីជីនភីងនិងលោកFernandezបានបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរចំពោះកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីនក្នុងយុគសម័យថ្មី និងក្តីរំពឹងទុកស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្សង់ទីន ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិទ្វេភាគី ដែលបានផ្តល់ការណែនាំដ៏សំខាន់ដល់ការរៀបចំវេទិកាលើកនេះឱ្យបានល្អ។

លោកHuangKunmingបានថ្លែងថា ចិននិងអាហ្សង់ទីនសុទ្ធតែជាប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ដ៏សំខាន់ រំពឹងថា ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរអាចចាប់ដៃគ្នាយ៉ាងមុតមាំ ដើម្បីរួមគ្នាជំរុញវិបុលភាពនិងការអភិវឌ្ឍ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ រួមគ្នាជំរុញការតភ្ជាប់គ្នានៃដួងចិត្តប្រជាជន ក៏ដូចជាធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងច្រើនស្រទាប់ ច្រើនវិស័យនិងសំបូរបែប ក្នុងន័យខំប្រឹងបង្កើតស្ពានដួងចិត្តប្រជាជនសម្រាប់បង្កើនការស្វែងយល់និងចំណងមិត្តភាព៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស