ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលអញ្ជើញចូលរួមពិព័រណ៍សមិទ្ធផលក្រោមប្រធានបទ “វិវឌ្ឍរីកចម្រើននៅក្នុងយុគសម័យថ្មី” លោកXi Jinpingគូសបញ្ជាក់ថា ត្រូវខិតខំប្រឹងប្រែងឆ្ពោះទៅមុខ សាមគ្គីគ្នាតស៊ូ ដើម្បីទទួលបានជោគជ័យថ្មីនៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន
2022-09-29 17:24:56cri
Share with:

ក្នុងឱកាសសមាជបក្សកុម្មុយនីស្តចិនលើទី២០ជិតនឹងបើកឡើង លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានមកដល់សាលពិព័រណ៍ទីក្រុងប៉េកាំងនាថ្ងៃទី២៧ ខែកញ្ញា ដើម្បីអញ្ជើញចូលរួមពិព័រណ៍សមិទ្ធផលក្រោមប្រធានបទ “វិវឌ្ឍរីកចម្រើននៅក្នុងយុគសម័យថ្មី”។លោកបានគូសបញ្ជាក់ថា ចាប់ពីសមាជិបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនទូទាំងបក្សនិងប្រទេស ដោះស្រាយបញ្ហាលំបាកដែលមិនទាន់បានដោះស្រាយក្នុងរយៈពេលយូរអង្វែង ធ្វើការងារសំខាន់និងធំៗពាក់ព័ន្ធនឹងអនាគតដ៏វែងឆ្ងាយ ហើយឆ្លងកាត់ហានិភ័យនិងការសាកល្បងជាច្រើនខាងផ្នែកនយោបាយ សេដ្ឋកិច្ចនិងធម្មជាតិជាដើម បុព្វហេតុបក្សនិងជាតិទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ មានកំណែទម្រង់ជាប្រវត្តិសាសាស្ត្រ ហើយផ្តល់ការធានាប្រព័ន្ធរបបកាន់តែមានសុក្រឹតភាព មូលដ្ឋានសម្ភារៈកាន់តែរឹងមាំនិងកម្លាំងស្មារតីកាន់តែខ្លាំងក្នុងការសម្រេចនូវការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន។ត្រូវតែផ្សព្វផ្សាយដោយទូលំទូលាយនូវវិធានការជាយុទ្ធសាស្ត្រ ការអនុវត្តជាកំណែទម្រង់ វិវឌ្ឍនភាពមានលក្ខណៈវាយទម្លុះ និងសមិទ្ធផលជានិមិត្តសញ្ញាក្នុងរយៈពេល១០ឆ្នាំ ផ្សព្វផ្សាយអត្ថន័យនិមិត្តសញ្ញានៃកំណែទម្រង់ដ៏អស្ចារ្យក្នុងរយៈពេល១០ឆ្នាំក្នុងប្រវត្តិសាស្ត្របក្ស ប្រវត្តិសាស្ត្រចិនថ្មីប្រវត្តិសាស្ត្រកំណែទម្រង់និងបើកទូលាយ ការអភិវឌ្ឍសង្គមនិយម និងការអភិវឌ្ឍប្រជាជាតិចិន ដើម្បីលើកទឹកចិត្តប្រជាជនទូទាំងប្រទេសពង្រឹងទំនុកចិត្តប្រវត្តិសាស្ត្រ ពង្រឹងគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រ ខិតខំឆ្ពោះទៅមុខនិងសាមគ្គីគ្នាតស៊ូ ក្នុងការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយនិងទទួលបានជ័យជំនះថ្មីនៃសង្គមនិយមដែលមានលក្ខណៈចិន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស