ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ អាមេរិកដើរលើផ្លូវក្លែងបន្លំកាន់តែឆ្ងាយទៅៗ
2022-09-29 14:58:13cri
Share with:

ក្នុងរយៈពេលជិត៥ឆ្នាំកន្លងមកនេះ "ប្រតិបត្តិការកម្លាំងឥទ្ធិពលសម្ងាត់" របស់អាមេរិកបានបង្កើតគណនីក្លែងក្លាយរាប់រយ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមជាច្រើន ដោយឃោសនាបំប៉ោងពីពាក្យសំដីជិតស្និទ្ធលោកខាងលិច និងបង្កាច់បង្ខូចប្រទេសជាច្រើនដែលក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ជាដើម។ គណនីទាំងនេះប្រហែលជាត្រូវបានប្រតិបត្តិដោយភាគីយោធារបស់អាមេរិក ហើយបច្ចុប្បន្ននេះសុទ្ធតែត្រូវបានបិទដោយប្រព័ន្ធផ្សព្វផ្សាយសង្គម។

      ការបង្កើតព័ត៌មានក្លែងក្លាយ  និងគ្រប់គ្រងនិងបំភាន់មតិសាធារណៈ គឺជាល្បិចដ៏ពូកែរបស់អាមេរិកជាប់រហូតមក។ លោក Rand Paul សមាជិកព្រឹទ្ធសភាអាមេរិកធ្លាប់បាននិយាយត្រង់ៗថា "តើអ្នកដឹងទេថានរណាជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏ធំបំផុតនៅលើពិភពលោក? គឺរដ្ឋាភិបាលអាមេរិក"។ "ប្រតិបត្តិការកម្លាំងឥទ្ធិពលសម្ងាត់" ដែលត្រូវបានបែកធ្លាយដោយស្ថាប័នមួយចំនួន ក្នុងនោះបូករួមទាំងសាកលវិទ្យាល័យ Stanford    ជាដើម គឺគ្រាន់តែជាមួយជ្រុងតូចនៃសង្រ្គាមព័ត៌មានក្លែងក្លាយតាមអ៊ីនធើណេតរបស់អាមេរិកប៉ុណ្ណោះ ហើយមានការប៉ុនប៉ងជាច្រើនទៀតនៅពីក្រោយនោះ។

       ការប្រឌិតព័ត៌មានក្លែងក្លាយជាមធ្យោបាយដ៏សំខាន់របស់អាមេរិកក្នុងការផ្តួលរំលំរដ្ឋអំណាចនៃប្រទេសដទៃ។ សៀវភៅ ផ្នែកមួយទៀតដែលលាក់កំបាំងក្នុងបដិវត្តន៍អារ៉ាប់ ធ្លាប់បានទម្លាយឱ្យដឹងថា អាមេរិកបានបណ្ដុះបណ្ដាលអ្នកសរសេរអត្ថបទតាមអ៊ីនធើណេតជាច្រើនដែលនិយាយភាសាអារ៉ាប់ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ហើយពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបែបវីរុសនៅវេទិកាបណ្តាញទំនាក់ទំនងសង្គម។ មធ្យោបាយស្រដៀងគ្នានេះត្រូវបានលាតត្រដាងថាធ្លាប់បានប្រើប្រាស់នៅក្នុង "បដិវត្តន៍ពណ៌" ដែលបានគ្រោងទុកដោយអាមេរិកពីមុនផងដែរ។

       ព្រមជាមួយគ្នានេះ ភាគីអាមេរិកបានឆ្លៀតឱកាសប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីចាក់សាំងពីលើភ្លើង និងឆក់យកផលប្រយោជន៍ ។ របាយការណ៍នៃស្ថាប័នមួយចំនួនដូចជាសាកលវិទ្យាល័យStanfordជាដើមបានចង្អុលបង្ហាញថា នៅតំបន់អាស៊ីកណ្តាល អាមេរិកបានបង្កការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈគណនីក្លែងក្លាយ ហើយក៏មិនភ្លេចតែងលំអខ្លួនឯងឡើយ ដើម្បីបង្កើតនូវរូបភាពដែលហៅថាជាម្ចាស់សង្គ្រោះលោក

      លើសពីនេះទៅទៀត ភាគីអាមេរិកក៏បានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីទម្លាក់កំហុសនិងរុញច្រានទំនួលខុសត្រូវ ហើយលាបពណ៌លើសត្រូវស្រមើស្រមៃ។ ជាឧទាហរណ៍ ក្នុងអំឡុងពេលផ្ទុះការរាតត្បាតនៃជំងឺកូវីដ១៩នៅឆ្នាំ២០២០ របាយការណ៍ស៊ើបអង្កេតចំនួន២៧ទំព័រដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវអូស្ត្រាលីបានបង្ហាញថា គណនីដែលមានទំនាក់ទំនងជាមួយគណបក្សសាធារណៈរដ្ឋអាមេរិក និងពួកកម្លាំងស្តាំនិយមចំនួនរាប់ពាន់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមអាមេរិក បានផ្សាយបន្តពាក្យមួលបង្កាច់ចិនយ៉ាងឆ្កួតលីលាតាមទំនើងចិត្ត។ គណនីទាំងនេះ ភាគច្រើនគឺជាគណនី "មនុស្សយន្ត" ។បន្ទាប់ពីការពិតត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិបាននាំគ្នាថ្កោលទោសចំពោះទង្វើដ៏ថោកទាបរបស់អាមេរិកដែលប្រឌិតរឿងភូតកុហក។

      ពីការសូកប៉ាន់ប្រព័ន្ធសារព័ត៌មាន ដើម្បីញាក់ខ្សែបញ្ជាពីក្រោយមតិសាធារណៈក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ដល់ការផ្ទុះសង្រ្គាមចំពោះប្រទេសអ៊ីរ៉ាក់ដោយយក“ម្សៅសាប៊ូ”ធ្វើជាលេស  រហូតដល់ការប្រើប្រាស់គណនីក្លែងក្លាយជាច្រើនសម្រាប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលសំដៅចំពោះប្រទេសផ្សេងទៀតនៅលើអ៊ីនធើណេ អាមេរិកបានដើរលើផ្លូវក្លែងបន្លំកាន់តែឆ្ងាយទៅៗ ហើយខ្លាចពិភពលោកមិនមានភាពវឹកវរ។ កលល្បិចដែលចង្អុលសត្វក្តាន់ថាសេះ និងនិយាយប្រែសជាខ្មៅរបស់“ប្រទេសប៉ិនកុហក”

បានប្រើយូរមកហើយ  ហើយកេរ្តិ៍ឈ្មោះរបស់ខ្លួនក៏បានក្ស័យធនតាំងពីដើមមកម្ល៉េះ។ 



អ្នកបកប្រែ:冯辉
ប្លុកពិសេស