ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖រាល់ការប៉ុនប៉ងចង់ញុះញង់បញ្ហាតៃវ៉ាន់ដោយយកបញ្ហាអុយក្រែនធ្វើជាលេសសុទ្ធតែមានចេតនាអាក្រក់ក្នុងការលេងកលល្បិចនយោបាយ
2022-09-29 14:27:13cri
Share with:

      ថ្ងៃទី២៨ខែកញ្ញា លោកWangWenbingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា គោលជំហររបស់ភាគីចិនក្នុងបញ្ហាអ៊ុយក្រែនគឺជាក់លាក់និងជាប់រហូត ជានិច្ចកាល ប្រទេសចិនតែងតែមានគំនិតផ្តួចផ្តើមថា អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ប្រទេសនានាគួរទទួលបានការគាំទ្រ កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរទទួលបានការគោរព បញ្ហាកង្វល់ផ្នែកសន្តិសុខដ៏សមហេតុផលរបស់ប្រទេសនានាគួរទទួលការយកចិត្តទុកដាក់ ក៏ដូចជារាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធីសុទ្ធតែគួរទទួលបានការគាំទ្រ។

      នៅពេលឆ្លើយសំណួរពាក់ព័ន្ធស្ថានការណ៍អ៊ុយក្រែន លោកWangWenbingបានលើកឡើងថា ក្នុងនាមជាប្រទេសមានទំនួលខុសត្រូវ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូត ដើម្បីជំរុញការចរចាសន្តិភាព ប្រទេសចិនមិនដែលឱបដៃឈរមើលដោយមិនមានសកម្មភាពអ្វីទេ ហើយក៏មិនយកសាំងមកចាក់លើភ្លើងនោះដែរ លើសពីនេះទៅទៀត កាន់តែមិនអាចឆ្លៀតឱកាសនេះឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ លោកWangWenbingបានគូសបញ្ជាក់ថា តៃវ៉ាន់ជាចំណែកមួយរបស់ដែនដីប្រទេសចិនដែលមិនអាចពុះបំបែកបាន បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធដែលមានភាពខុសគ្នាជាមួយនឹងបញ្ហាអ៊ុយក្រែន ហើយបញ្ហាទាំងពីរនេះគ្មានលក្ខណៈប្រៀបធៀបអីឡើយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស