ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីគ្រោងនឹងកោះធ្វើសន្និសីទនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord-Stream
2022-09-29 14:09:25cri
Share with:

    នៅថ្ងៃទី ២៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Dmitry Polyanskiy តំណាងរងប្រទេសរុស្ស៊ីប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកធ្វើសន្និសីទបន្ទាន់ស្តីពីការដែលបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord-Stream ត្រូវបំផ្លិចបំផ្លាញនៅវេលាម៉ោង ២២ ថ្ងៃទី ៣០ ខែកញ្ញា តាមម៉ោងក្រុងមូស្គូខាងមុខនេះ ។

    នៅពេលមុននេះ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមថា នៅថ្ងៃទី ២៩ ខែកញ្ញានេះ រុស្ស៊ីគ្រោងនឹងកោះធ្វើសន្និសីទនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីទង្វើបង្កហេតុដែលកើតមានចំពោះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord-Stream ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស