ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការសហភាពអឺរ៉ុបប្រកាសវិធានការដាក់ទណ្ឌកម្មជុំទី ៨ ចំពោះរុស្ស៊ី
2022-09-29 15:22:13cri
Share with:

     នៅថ្ងៃទី២៨ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកស្រី Von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបនិងលោក Jose Borrell តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខបានធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការទូទៅសហភាពអឺរ៉ុបនៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកដោយប្រកាសអំពីវិធានការដាក់ទណ្ឌកម្មជុំទី  ប្រឆាំងនឹងរុស្ស៊ី។

       លោកស្រី Von der Leyen បានប្រកាសថា នឹងហាមឃាត់ទាំងស្រុងនូវការលក់ទំនិញរុស្ស៊ីនៅទីផ្សារសហភាពអឺរ៉ុបដែលនឹងកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីចំនួន  ពាន់លានអឺរ៉ូ បង្កើនបញ្ជីទំនិងញ បច្ចេកវិទ្យានិងសេវាកម្មដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់រុស្ស៊ី ។ ព្រមជាមួយគ្នានេះ  សហភាពអឺរ៉ុបក៏នឹងប្រកាសពីមូលដ្ឋានច្បាប់សម្រាប់ដាក់កំហិតលើតម្លៃប្រេងកាតរុស្ស៊ីព្រមទាំងចាត់វិធានការផ្តន្ទាទោសចំពោះទង្វើដែលប៉ុនប៉ងគេចវេះពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបចំពោះរុស្ស៊ី។

    លោក Jose Borrell បានប្រកាសពីការបង្កើនបុគ្គលនិងអង្គភាពរបស់រស្ស៊ីដែលរងការដាក់ទណ្ឌកម្ម ក្នុងនោះ បូករួមទាំងបុគ្គលិកនិងអង្គភាពនៃរដ្ឋាភិបាលរុស្ស៊ី ផែ្នកយោធានិងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ 

អ្នកបកប្រែ:魏伟
ប្លុកពិសេស