ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ឧស្សាហកម្មនុយក្លេអ៊ែរចិនប្រារព្ធធ្វើនៅបុរីអង្គការសហប្រជាជាតិក្រុងវីយែន
2022-09-28 11:22:03cri
Share with:

      ពិព័រណ៍ឧស្សាហកម្មនុយក្លេអ៊ែរចិនក្រោមប្រធានបទ"ឧស្សាហកម្មនុយក្លេអ៊ែរត្រួសត្រាយអនាគត"បានប្រារព្ធធ្វើនៅបុរីអង្គការសហប្រជាជាតិក្រុងវីយែននៃប្រទេសអូទ្រីសពីថ្ងៃទី២៦ដល់៣០ខែកញ្ញា។ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំលើកទី៦៦នៃអង្គការថាមពលបរមាណូអន្តរជាតិកាលពីថ្ងៃទី២៧ខែកញ្ញា លោកWangQunតំណាងចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិក្រុងវីយែននិងលោកGrossiអគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិបានរួមគ្នាទស្សនាពិព័រណ៍ឧស្សាហកម្មនុយក្លេអ៊ែរចិន។

      លោកWangQunបានថ្លែងថា ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធថាមពលដ៏ទំនើបដែលជាថាមពលស្អាត កាបូនទាប និងប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ ហើយចាត់ទុកថាមពលនុយក្លេអ៊ែរជាជម្រើសដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅស្តីពីការកាត់បន្ថយការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន។ ប្រទេសចិនចែករំលែកយ៉ាងសកម្មនូវបទពិសោធដ៏ជោគជ័យក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ខ្លួនជាមួយបណ្តាប្រទេសនានា រក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការថាមពលបរមាណូអន្តរជាតិ ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលលើវិស័យនុយក្លេអ៊ែរ ក៏ដូចជារួមសហការជាមួយអ្នកអភិវឌ្ឍមុខរបរដូចគ្នាលើផ្ទៃអន្តរជាតិដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស